40.6 C
Phnom Penh

អតីតអ្នករាយការណ៍ព័ត៌មានរបស់អាស៊ីសេរីពីររូបចូលខ្លួនឆ្លើយបំភ្លឺ ករណីបទចោទថតខ្សែវីដេអូអាសអាភាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអ្នករាយការណ៍ព័ត៌មានរបស់អាស៊ីសេរីពីររូបចូលខ្លួនឆ្លើយបំភ្លឺ ករណីបទចោទថតខ្សែវីដេអូអាសអាភាស អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី២នាក់គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន កាលពីម្សិលមិញបានចូលខ្លួនឆ្លើយបំភ្លឺករណីបទចោទមួយទៀតគឺបទផលិតខ្សែវីដេអូអាសអាភាស ក្រោយពីតុលាការរកមិនឃើញភស្តុតាងនៃបទល្មើសចាស់ដែលចោទប្រកាន់ពួកគេពីបទផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស។

លោកកែវ វន្នី ដែលជាមេធាវីរបស់អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅរបងតុលាការក្រុងភ្នំពេញកាលពីម្សិលមិញថា ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បានសម្រេចចោទប្រកាន់កូនក្តីរបស់លោកទាំងពីរនាក់ពាក់ព័ន្ធនឹងការថតវីដេអូអាសអាភាសនេះទេ ហើយចៅក្រមក៏មិនបានទម្លាក់ចោលបទចោទនេះដែរ។

មេធាវីរូបនេះអះអាងថា តុលាការមិនគួរបន្តឃុំខ្លួនកូនក្តីរបស់លោក នោះទេ ពីព្រោះពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះ ឡើយ។

រហូតមកដល់ពេលនេះ អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិននិងលោកយាង សុធារិន្ទ ត្រូវបានតុលាការឃុំខ្លួនអស់រយៈពេលជាង៦ខែមកហើយពីបទផ្តល់ព័ត៌មានអោយរដ្ឋបរទេស ដែលអាចអន្តរាយដល់ការការពារជាតិ។

ក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានចាត់ទុក លោកអ៊ូន ឈិន និងលោកយាង សុធារិនថា ជា អ្នកទោសមនសិកា ហើយបានទាមទារអោយតុលាការដោះលែងអ្នកទាំងពីរជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស