31 C
Phnom Penh

មន្រ្តីអូស្រ្តាលីព្រមានបិទទិដ្ឋាការមន្រ្តីកម្ពុជា បើមិនធ្វើឲ្យស្ថានការណ័មានភាពប្រក្រតីវិញនោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីអូស្រ្តាលីព្រមានបិទទិដ្ឋាការដល់មន្រ្តីកម្ពុជា បើមិនព្រមធ្វើឲ្យស្ថានការណ័វិលមករកភាពប្រក្រតីវិញនោះ មន្រ្តីក្រសួងការទេសអូស្រ្តាលីកាលពីថ្ងៃទី៣១ ខែឧសភា បានព្រមានធ្ងន់ៗថា អូស្រ្តាលី កំពុងពិចារណាបិទទិដ្ឋាការចំពោះមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាដែលបានចូលដៃចូលជើងជាមួយលោក ហ៊ុន សែនក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

មន្រ្តីរូបនេះអះអាងថា រដ្ឋាភិបាលអូស្រ្តាលីនៅតែបារម្ភខ្លាំងអំពីវិបត្តិស្ថានការណ៍នយោបាយនៅកម្ពុជា ដែលអាចប៉ះទង្គិចដល់លទ្ធផលបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។

អ្នកស្រី ជូលី ហិចឆ័រ (Julie Heckscher) មន្រ្តីនាយកដ្ឋានខាងកិច្ចការបរទេស និងពាណិជ្ជកម្មនៃក្រសួងការបរទេសអូស្រ្តាលី ថ្លែងនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសការ ពារជាតិនិងពាណិជ្ជកម្មនៃព្រឹទ្ធសភាអូស្រ្តាលី ថា ដំណើរការបោះឆ្នោតនៅពេលខាងមុខនឹងមិនអាចជឿទុកចិត្តទេ ដរាបណាគណបក្សប្រឆាំងរងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរនោះ។

អ្នកស្រីបន្តថា រដ្ឋាភិបាលអូស្រ្តាលីនឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា នៅមុនការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខនេះ។

រហូតមកទល់ពេលនេះមានតែសហរដ្ឋអាមេរិកទេដែលចេញមុខ មុនគេក្នុងការបិទទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន។

ជាងនេះទៅទៀតក្រុមតំណាងរាស្រ្តរបស់ប្រទេសមហាអំណាចមួយនេះកំពុងដំណើរការធ្វើច្បាប់បង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្រ្តីនៃរបប លោកហ៊ុន សែនថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស