34 C
Phnom Penh

ពលរដ្ឋខ្មែរនៅអាមេរិកធ្វើបាតុកម្មខាងមុខស្ថានទូតជប៉ុន ប្រចាំអ .ស.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរនៅអាមេរិកធ្វើបាតុកម្មខាងមុខស្ថានទូតជប៉ុន ប្រចាំអ .ស.ប. ពលរដ្ឋខ្មែររាប់រយនាក់មកពីតាមបណ្តារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកបាននាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានបេសកកម្មអចិន្ត្រៃរបស់ជប៉ុនប្រចាំនៅអង្គការសហប្រជាជាតិក្នុងបុរីញូវយ៉ក (New York) ដើម្បីទាមទារឲ្យរដ្ឋាភិបាលទីក្រុងតូក្យូដកខ្លួនចេញពីការគាំទ្រដល់ដំណើរការបោះឆ្នោតនៅកម្ពុជា នាខែកក្កដាខាងមុខនេះ។

ក្រុមអ្នកធ្វើបាតុកម្មដៃកាន់បដាស្រែកទាមទារឲ្យរដ្ឋាភិបាលជប៉ុនត្រូវតែដោះស្រាយឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា ហើយមិនត្រូវគាំទ្រដល់ដំណើរការបោះឆ្នោតបែបក្លែងក្លាយ ដែលរដ្ឋាភិបាលរបស់លោកហ៊ុន សែន កំពុងបំភ័នភ្នែកមហាជននោះឡើយ។

ពួកគេនិយាយថា ប្រសិនបើការបោះឆ្នោតជាតិនាពេលខាងមុខធ្វើឡើងដោយគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិចូលរួមទេ នោះការបោះឆ្នោតនោះគ្រាន់តែជាការបោះឆ្នោតបែបលេងសើច ហើយអាចនឹងធ្វើឲ្យមានភាពអាម៉ាសដល់បណ្តាប្រទេសទាំងឡាយដែលគាំទ្រការបោះឆ្នោតបែបនេះ។

ក្រុមបាតុករបានស្រែកព្រមានថា ប្រសិនបើរដ្ឋាភិបាលជប៉ុនមិនប្រញ៉ាប់ដោះស្រាយបញ្ហានេះទេ នោះពួកគេនឹងលើកគា្នទៅធ្វើបាតុកម្មនៅខាងមុខស្ថានទូតជប៉ុនក្នុងរដ្ឋធានី Washington ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស