25 C
Phnom Penh

ពលរដ្ឋខ្មែរគ្រោងធ្វើបាតុកម្មនៅក្រុងតូក្យូដើម្បីទាមទារឲ្យជប៉ុនបញ្ឈប់ការគាំទ្រដល់ការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរគ្រោងធ្វើបាតុកម្មនៅក្រុងតូក្យូដើម្បីទាមទារឲ្យជប៉ុនបញ្ឈប់ការគាំទ្រដល់ការបោះឆ្នោត ពលរដ្ឋខ្មែរជាច្រើននាក់គ្រោងនាំគ្នាធ្វើបាតុកម្មនៅក្នុងសួនច្បារHibiya កណ្តាលទីក្រុងតូក្យូនៅថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាល ជប៉ុនបញ្ឈប់ជាបន្ទាន់ដល់ការគាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា កុំទទួលស្គាល់ការបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដា ខាងមុខ កុំទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិក្រោយថ្ងៃទី២៩ ខែកក្កដា ខាងមុខ និងបិទទិដ្ឋាការរាល់មន្រ្តីជាន់ខ្ពស់នៃរបបលោកហ៊ុន សែន ដែលបានចូលរួមបំផ្លាញដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ក្រុមសកម្មជនរបស់គណបក្សប្រឆាំងក្នុងប្រទេសជប៉ុនអះអាងថា ក្នុងនាមប្រទេសជប៉ុនជាប្រទេសម្ចាស់ជំនួយដ៏សំរាប់កម្ពុជា ដូច្នេះជប៉ុន មានឥទ្ធិពលខ្លាំងក្នុងការស្វែងរកដំណោះស្រាយលើវិបត្តិនយោបាយ បច្ចុប្បន្ន។

ទោះជាយ៉ាងណាក៏ដោយ កន្លងមករដ្ឋាភិបាលជប៉ុន ធ្លាប់បានស្វែងរកដំណោះស្រាយដល់កម្ពុជាតាមរយៈការជំរុញឲ្យភាគី គណបក្សកាន់អំណាចនៅកម្ពុជាបង្វែរស្ថានការណ៍នយោបាយរបស់ ប្រទេសវិលមករកភាពប្រក្រតីវិញ។

រដ្ឋមន្រ្តីការបរទេសជប៉ុនលោកTaro Kono កាលពីខែមេសា បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ហើយបានជំរុញឲ្យលោកហ៊ុន សែនអនុវត្តដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវត្តមានរបស់គណបក្សសង្គ្រោះជាតិនៅកម្ពុជា។

ប៉ុន្តែលោកហ៊ុន សែនបានកាន់ជំហរដាច់ខាតថា លោកនឹងមិនធ្វើការចរចាជាមួយក្រុមមេដឹកនាំគណបក្សនយោបាយណាដែលកំពុងមានទោសនោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស