27.5 C
Phnom Penh

រដ្ឋាភិបាលសម្រេចផ្ដល់ប្រាក់បុរេប្រទានជូនកម្មករដែលថៅកែរត់ចោលចំនួន៩រោងចក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលសម្រេចផ្ដល់ប្រាក់បុរេប្រទានជូនកម្មករដែលថៅកែរត់ចោលចំនួន៩រោងចក្រ រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃសុក្របានសម្រេចផ្ដល់ប្រាក់បុរេប្រទានសម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងជូនដល់កម្មករដែលថៅកែរត់ចោលនៅតាមរោងចក្រចំនួន៩។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា រោងចក្រដែលថៅកែរត់ចោលនោះ នៅរាជធានីភ្នំពេញមានចំនួន៥ នៅខេត្តកណ្ដាល១រោងចក្រ និងនៅខេត្តកំពង់ស្ពឺមានចំនួន ៣រោងចក្រ។

ក្រសួងការងារអំពាវនាវឱ្យអតីតកម្មករដែលធ្វើការនៅរោងចក្រកែវ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវមកពិនិត្យបញ្ជី និងបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ពីមន្ទីរការងារខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅរៀងរាល់ម៉ោងធ្វើការ។

កម្មករដែលត្រូវបើកប្រាក់បុរេប្រទាន ត្រូវយកឯកសារពាក់ព័ន្ធទៅជាមួយដូចជា កាតសម្គាល់ខ្លួនកម្មករក្នុងរោងចក្រ សៀវភៅការងារ បណ្ណបេឡាជាតិរបបសន្តិសុខសង្គម អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ឬកិច្ចសន្យាការងារជាដើម។

ក្រុមសហជីពនិយាយថា រដ្ឋាភិបាលមិនគួរយកខ្ទង់ថវិកាជាតិមកចំណាយសងកម្មករជំនួសឲ្យថៅកែរោងចក្រដែលរត់ចោលកម្មករ ទាំងអស់នោះទេ ខណៈក្រុមថៅកែរោងចក្រខ្លះលួចទៅបើករោងចក្រ នៅទីតាំងផ្សេងទៀតនោះ។

ក្រុមសហជីពអំពាវនាវឲ្យរដ្ឋាភិបាលត្រូវ បើកការស៊ើបអង្កេតស្វែងរកមុខថៅកែរោងចក្រទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ឬតម្រូវឲ្យថៅកែរោងចក្រទាំងឡាយត្រូវដាក់តម្កល់លុយនៅរតនាគារជាតិតាមចំនួនកំណត់ជាមុនសិនមុននឹងអាច បើករោងចក្ររកស៊ីនៅស្រុកខ្មែរនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស