38 C
Phnom Penh

ពលរដ្ឋខ្មែរនៅអាមេរិកកំពុងធ្វើយុទ្ធនាការឲ្យអនុម័តច្បាប់ដាក់ទណ្ឌកម្មរបបលោកហ៊ុន សែនឲ្យបានឆាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរនៅអាមេរិកកំពុងធ្វើយុទ្ធនាការឲ្យអនុម័តច្បាប់ដាក់ទណ្ឌកម្មរបបលោកហ៊ុន សែនឲ្យបានឆាប់ ក្រុមប្រជាពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកកំពុងធ្វើយុទ្ធនាការមួយដើម្បីជំរុញឲ្យតំណាងរាស្រ្តប្រចាំរដ្ឋរបស់ពួកគេគាំទ្រសេចក្តីព្រាងច្បាប់ លេខH.R.5754 ដើម្បីឆ្ពោះទៅរកការអនុម័តឲ្យបានឆាប់ក្នុងការដាក់ ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

កាលពីពាក់កណ្តាលខែឧសភា កន្លងទៅនេះ គណៈកម្មាធិការកិច្ចការ បរទេសរបស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកមកពីគណបក្សធំៗចំនួនពីរបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨លេខH.R. 5754 ដើម្បីដាក់ទណ្ឌកម្មដល់រដ្ឋាភិបាល លោក ហ៊ុន សែន។

ទណ្ឌកម្មទាំងនោះមានបីចំណុចធំៗទី១ គឺការបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ដែលបានដាក់តម្កល់ក្នុងសហរដ្ឋអាមេរិក។

ទី២ រឹតត្បិតដល់ការផ្ទេរលុយចេញចូលសហរដ្ឋអាមេរិក ហើយទី៣គឺបិទទិដ្ឋាការដល់មន្រ្តីយោធាជាន់ខ្ពស់ កងកម្លាំង សន្តិសុខ និងមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដែលបានចូលដៃជាមួយ លោក ហ៊ុន សែន ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ចាប់ខ្លួន មេដឹកនាំគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ និងហាមមន្រ្តីរបស់គណបក្សនេះ ចំនួន១១៨នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំថែមទៀត។

ក្រុមតំណាងរាស្រ្តអាមេរិកបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះនឹងធ្វើការអនុម័តនៅសភាពេញអង្គក្នុងពេលឆាប់ៗខាងមុខនេះ មុននឹងបន្ត បញ្ជូនទៅកាន់ព្រឹទ្ធសភា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស