33 C
Phnom Penh

សាលាឧទ្ធរណ៍បន្ដបដិសេធបណ្ដឹងសុំនៅក្រៅឃុំ ជុំទី២ របស់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍បន្ដបដិសេធបណ្ដឹងសុំនៅក្រៅឃុំ ជុំទី២ របស់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ តុលាការជាន់ខ្ពស់ក្នុងរបបក្រុងភ្នំពេញ បានបន្ដបដិសេធលើបណ្ដឹងសុំនៅក្រៅឃុំជុំទី២របស់មេធាវីការពារក្ដីឲ្យលោក កឹម សុខា។

លោកស្រីមេធាវី ម៉េង សុភារី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយសវនាការសាលាឧទ្ធរណ៍ថា ចៅក្រមបានប្រើប្រាស់ហេតុផលជាច្រើនដែលអ្នកស្រីមិនយល់ស្របដើម្បីបន្ដឃុំខ្លួនលោក កឹម សុខា។

លោកស្រីបន្តថា នៅក្នុងសវនាការសាលាឧទ្ធរណ៍កាលពីម្សិលមិញចៅក្រមមិនបានអនុញ្ញាតឲ្យលោកកឹម សុខា មានវត្តមានក្នុងសវនាការទេ។

លោកស្រីបន្តថា នេះជាចេតនារបស់ចៅក្រមដែលបានរឹតត្បិតលោក កឹម សុខា ខ្លាំងពេក និងហាក់បានចាត់ទុកកូនក្ដីរបស់លោកស្រីថា មានទោស ទាំងមិនទាន់មានសាលក្រមស្ថាពរចោទប្រកាន់នៅឡើយ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចរបស់លោក ហ៊ុន សែន សម្រុកចូលខ្លួនដល់ក្នុងផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទក្បត់ជាតិ ក្នុងបំណងផ្តួលរំលំរបបដឹកនាំរបស់លោក ហ៊ុន សែន ដោយមានការគាំទ្រពីសហរដ្ឋអាមេរិកជាការចោទប្រកាន់ដែលរងការរឹះគន់ជាទូទៅថា គ្រាន់តែជាលេស ហើយស.រ.អា.និងលោកកឹម សុខាបានបដិសេធ។

ក្រុមសិទ្ធិមនុស្សបានហៅការឃុំខ្លួនលោក កឹម សុខា ថា ជារឿងអយុត្តិធម៌ និងជាការប្រឌិតដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ ក្រោយពីគណបក្សប្រឆាំងមួយនេះបានទទួលស

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស