31 C
Phnom Penh

តំណាងរាស្រ្តអាមេរិក៖ សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែននឹងពិភាក្សានៅសភាពេញអង្គឆាប់ៗនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តអាមេរិក៖ សេចក្តីព្រាងច្បាប់ដាក់ទណ្ឌ កម្មលើរបបលោក ហ៊ុន សែននឹងពិភាក្សានៅសភាពេញអង្គឆាប់ៗនេះ តំណាងរាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ អះអាងថា សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន នឹងពិភាក្សានៅសភាពេញអង្គក្នុងពេលឆាប់ៗខាងមុខនេះហើយ។

វិទ្យុអាស៊ីសេរីបានដកស្រង់សម្តី លោកAlan Lowenthal ដែលជាតំណាងរាស្រ្តរបស់សហរដ្ឋពីខាងគណបក្សប្រជាធិបតេយ្យ និងជាសហស្ថាបនិកនៃសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា២០១៨ លេខH.R. 5754 ចុះផ្សាយកាលពីម្សិលមិញថា សេចក្តីព្រាងនេះនឹងបន្តអនុម័តនៅសភាពេញអង្គរបស់សហរដ្ឋអាមេរិកក្នុងវិមានរដ្ឋសភាCapitol Hill ក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ។

លោកបន្តថា សេចក្តីព្រាងច្បាប់នេះនឹងមានឥទ្ធិពលខ្លាំង ដោយសារគណបក្សធំៗទាំងពីររបស់សហរដ្ឋអាមេរិកកំពុងដុតដៃ ដុតជើងជាខ្លាំងក្នុងការអនុម័តសេចក្តីព្រាងច្បាប់នេះឲ្យចូលជាធរមានទាល់តែបាន។

សេចក្តីព្រាងច្បាប់លេខ H.R. 5754 គឺដើម្បីដាក់ទណ្ឌកម្មលើរបបក្រុងភ្នំពេញ តាមរយៈការបង្កកទ្រព្យសម្បត្តិ រឹតត្បិតការចល័តសាច់ប្រាក់ក្នុងស្ថាប័នហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក និងបិទទិដ្ឋាការមន្ត្រីយោធាជាន់ខ្ពស់ មន្ត្រីកងកម្លាំងសន្តិសុខ និងមន្ត្រីសំខាន់ៗ ដែលបានចូលដៃចូលជើងជាមួយលោក ហ៊ុន សែន ក្នុងការបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លោក Alan Lowenthal បានព្រមានថា ពេលណាច្បាប់នេះចូលជាធរមានដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែនហើយ ពេលនោះលោក ហ៊ុន សែន នឹងមានអារម្មណ៍ឈឺចាប់ដូចមេដឹកនាំប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្សី អីចឹងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស