28 C
Phnom Penh

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ព្រមដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនស្ករអំពៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ព្រមដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអង្គារ បានប្រកាសថា ក្រុមការងារជំនាញរបស់ក្រសួង នឹងដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជូនពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅនៅស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង ឲ្យបានចប់ទាំងស្រុងនៅដំណាច់ខែមិថុនា ឆ្នាំ២០១៨នេះ។

ការប្រកាសរបស់ក្រសួងនៅពេលនេះធ្វើឡើងក្រោយពីលោករដ្ឋមន្ត្រី ជា សុផារ៉ា បានចុះជួបតំណាងពលរដ្ឋចំនួន៣១៧គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុនឈ្មោះកោះកុងស៊ូហ្គើ (Kohkong Sugar) និងក្រុមហ៊ុនកោះកុងKoh Kong Plantation) នៅស្រុក ស្រែ អំបិល និង ស្រុក បទុមសាគរ នៅ ថ្ងៃ ទី៥ ខែ មិថុនា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលចេញផ្សាយជាសាធារណៈកាលពីម្សិលមិញ បញ្ជាក់ថា ក្រុមការងារ កំពុងមមាញឹកវាស់វែងបែងចែកដីឡូតិ៍ជូនក្រុមប្រជាពលរដ្ឋចំនួន២រយគ្រួសារ ដែលទើបបានចាប់ឆ្នោតជ្រើសរើសឡូតិ៍រួចរាល់ និងជូនក្រុមប្រជាពល រដ្ឋ១៧៥គ្រួសារ ដែលនឹងជិតបានបញ្ចប់។

បន្ទាប់ពីនេះ ក្រុមការងារជំនាញ នឹងបន្ដចាត់ចែងបែកចែកដីឡូតិ៍សម្រាប់ក្រុមប្រជាពលរដ្ឋចំនួន៣១៧គ្រួសារ ក្រុមប្រជាពលរដ្ឋ១៧០គ្រួសារ និងក្រុមប្រជាពលរដ្ឋចំនួន៩៨គ្រួសារផ្សេងទៀត ហើយដែលសរុបទៅចំនួន៥៨៥គ្រួសារ។

ក្រសួងមួយនេះបញ្ជាក់ថា រដ្ឋាភិបាលគ្រោងចុះវាស់វែងបែងចែកដីឡូតិ៍ឲ្យបានរួចរាល់នៅចន្លោះពីថ្ងៃទី២០ ខែមិថុនា ដល់ដំណាច់ខែមិថុនានេះ។

ក្រុមសិទ្ធិមនុស្ស បាននាំគ្នាសាទរពលរដ្ឋរងគ្រោះពីវិបត្តិដីធ្លីអស់រយៈពេលជិត១៤ឆ្នាំកន្លងមកនេះ ដែលនៅចុងបញ្ចប់ពួកគេបានទទួលនូវដំណោះស្រាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស