34 C
Phnom Penh

លោក ហ៊ុន សែន ចង់ឱ្យការជ្រើសរើសមន្ត្រីត្រូវឆ្លងកាត់ការប្រឡង ប្រជែងដោយស្មើភាពគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ចង់ឱ្យការជ្រើសរើសមន្ត្រីត្រូវឆ្លងកាត់ការប្រឡង ប្រជែងដោយស្មើភាពគ្នា លោក ហ៊ុន សែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា លោកចង់ឃើញការតែងតាំងមន្ត្រីរាជការ ធ្វើឡើងតាមរយៈការប្រឡងប្រជែងសមត្ថភាព ដើម្បីចំរាញ់យកមន្ត្រីណាដែលមានសមត្ថភាពពិតប្រាកដ មកបំពេញការងារ។

ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់សិស្ស មន្ត្រីរាជការ និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃ ៥ ខែឧសភា។

លោក ហ៊ុន សែន ចាត់ទុកការតែងតាំងមន្ត្រីដើម្បីឱ្យចូលបម្រើការងារនៅក្នុងស្ថាប័នណាមួយតាមរយៈសែស្រឡាយ ក្រុមគ្រួសារ ឬបក្ខពួកនិយមនោះ នឹងមិនទទួលបានការស្វាគមន៍ពីមន្ត្រីថ្នាក់ក្រោមនោះឡើយ។

ជាងនេះទៅទៀត លោកបានជំរុញឲ្យថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋនីមួយៗ តែងតាំងមន្ត្រីរបស់ខ្លួនស្របទៅតាមច្បាប់កំណត់ ហើយត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងសមត្ថភាពដោយស្មើភាពគ្នា។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការអះអាងរបស់លោក ហ៊ុន សែន នៅពេលនេះគ្រាន់តែជានយោបាយប្រជាភិថុតប៉ុណ្ណោះ ខណៈការបោះឆ្នោតជាតិកំពុងខិតជិតចូលមកដល់ ហើយលោកកំពុងស្រេកឃ្លាននូវប្រជាប្រិយភាពនោះ។

ពួកគេនិយាយថា ដើម្បីទប់ស្កាត់ប្រព័ន្ធគ្រួសារនិយម កម្ពុជាគួរមានច្បាប់ស្តីពីទំនាស់ផលប្រយោជន៍ ហើយត្រូវអនុវត្តចាប់ពីក្រុមគ្រួសាររបស់លោក ហ៊ុន សែន មុនគេ ខណៈកូនៗ និងសាច់ញាត្តិរបស់លោកកំពុងកាន់កាប់តួនាទីសំខាន់ៗក្នុងជួរកងទ័ព ជួរនគរបាល និងជួរតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចនោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស