38 C
Phnom Penh

តំណាងរាស្រ្តអូស្រ្តាលីព្រមានមិនទទួលស្គាល់ការ បោះឆ្នោតនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តអូស្រ្តាលីព្រមានមិនទទួលស្គាល់ការ បោះឆ្នោតនៅកម្ពុជា តំណាងរាស្រ្តពីខាងគណបក្សប្រឆាំងរបស់ប្រទេសអូស្រ្តាលីលោក Mark Butler ជំរុញឲ្យបណ្តាប្រទេសទាំងឡាយ រួមទាំងអូស្រ្តាលី មិនត្រូវទទួលស្គាល់ការបោះឆ្នោតបែបបោកប្រាស់នៅកម្ពុជានោះឡើយ។

វិទ្យុអាស៊ីសេរីនៅថ្ងៃព្រហស្បតិ៍នេះ បានដកស្រង់សម្តីរបស់លោក Mark Butlerប្រធានគណបក្សពលកររបស់អូស្រ្តាលី ចុះផ្សាយថា លោកបានចាត់ទុកការបោះឆ្នោតដែលរៀបចំដោយគណបក្សកាន់អំណាច ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ថា ជាការបោះឆ្នោតបែបកំប្លុកកំប្លែង ដែលមិនអាចទទួលយកបាននោះឡើយ។

ជាងនេះទៅ ទៀត លោកអះអាងថា លោកមិនអាចទទួលយកបានឡើយចំពោះទង្វើរបស់លោក ហ៊ុន សែន ដែលកំពុងឃុំខ្លួន លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ អ្នកទោសនយោបាយ និងការរំលាយគណបក្សសង្គ្រោះជាតិនោះទេ។

ការបោះឆ្នោតនៅកម្ពុជានៅសល់ពេលតែជាង១ខែទៀតប៉ុណ្ណោះ ខណៈគណបក្សនយោបាយតូចតាចចំនួន២០ បានត្រៀមខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ ស្របពេលដែលលោក ហ៊ុន សែន នៅតែរឹងទទឹងបិទផ្លូវគណបក្សសង្គ្រោះជាតិមិនឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតនោះ។

លោកMark Butler អះអាងថា លោកតែងជំរុញឲ្យ អ្នកស្រីJulie Bishop រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី ប្រើវិធានការម៉ឺងម៉ាត់តាមគំរូរបស់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបក្នុងការដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ដែលបានបំផ្លាញដំណើរការប្រជាធិបតេយ្យកន្លងមកនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស