28 C
Phnom Penh

កម្ពុជា-ថៃ យល់ព្រមពន្លឿនបើកដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិថ្មីចំនួនបីទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា-ថៃ យល់ព្រមពន្លឿនបើកដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិថ្មីចំនួនបីទៀត កម្ពុជា និងថៃបានព្រមព្រៀងគ្នាក្នុងការពន្លឿននីតិវិធី ដើម្បីបើកច្រកទ្វារព្រំដែនអន្ដរជាតិថ្មីចំនួន៣ ឲ្យដំណើរការជាផ្លូវការ ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៦ ខែមិថុនាថា ប្រទេសទាំងពីរមានគោលការណ៍រួចហើយក្នុងការបើកច្រកទ្វារថ្មីទាំងបីនេះ។

ច្រកទ្វារអន្ដរជាតិទាំង៣នេះ រួមមាន ច្រកអានសេះ នៅខេត្តព្រះវិហារ, ច្រកថ្មដានៅខេត្តពោធិ៍សាត់ និងជប់គគីរ នៅខេត្តឧត្តរមានជ័យ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសម្រេចបើកទ្វារច្រកទ្វារទាំងអស់នេះ កាលពីឆ្នាំ២០១៧កន្លងទៅ។

ក្រុមមន្រ្តីការទូតកម្ពុជា-ថៃ បញ្ជាក់ថា ការបើកច្រកទ្វារអន្តរជាតិទាំងបីនេះ នឹងធ្វើឲ្យមានការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគី ដល់ទៅជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។

ចំណែករដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន អះអាងថា កម្ពុជាកំពុងបង្កើនការធ្វើពាណិជ្ជកម្មតាមរយៈការនាំចូលពីកម្ពុជាទៅថៃ និងការនាំចូលពីថៃមកកាន់ប្រទេសកម្ពុជា។

កាលពីខែមីនា កន្លងទៅនេះ កម្ពុជា និងថៃ បានសហការគ្នាបើកដំណើរការ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីសម្រួលដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងទេសចរណ៍រវាងប្រទេសទាំង២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស