29 C
Phnom Penh

រដ្ឋាភិបាលប្រកាសយុទ្ធនាការរួមគ្នាកាត់បន្ថយថង់ប្លាស្ទិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលប្រកាសយុទ្ធនាការរួមគ្នាកាត់បន្ថយថង់ប្លាស្ទិក ក្រសួងបរិស្ថានកាលពីថ្ងៃពុធ ប្រកាសចាប់ផ្តើមនូវយុទ្ធនាការ កាត់បន្ថយជាតិប្លាស្ទិក តាមរយៈជំរុញអោយម្ចាស់អាជីវកម្ម និងអង្គការនានាបញ្ឈប់ការផ្តល់ថង់ ឬដបប្លាស្ទិក ដោយឥតគិតថ្លៃដល់អតិថិជន រយៈពេល ៣ខែគិតចាប់ពីថ្ងៃដែលម្ចាស់អាជីវកម្ម និងអង្គការ បានចុះឈ្មោះចូលរួមក្នុងយុទ្ធនាការនេះ និងទាមទារអោយមានការត្រួតពិនិត្យអាជីវកម្ម ដើម្បីកាត់បន្ថយ ឬបញ្ឈប់ការប្រើប្រាស់ថង់ ប្លាស្ទិក ។

ការប្រកាសនេះធ្វើឡើងនៅ ថ្ងៃប្រារព្ធទិវាបរិស្ថានពិភពលោក ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជននិងកីឡា។

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន លោក ស៊ូស សាវុធ ថ្លែងនៅក្នុងទិវាបរិស្ថានពិភពលោកថា ការបោះចោលកាកសំណល់ និងប្លាស្ទិក អាចបង្កអោយខូចគុណភាពទឹក និងដី ដោយសារតែសារធាតុគីមី ដែលមាននៅក្នុងប្លាស្ទិកទាំងនោះ។

ក្រៅពីនេះ វាបានបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធជីវចំរុះក្នុងទឹក និងអាចបង្កអោយប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋទៀតផង។

មន្រ្តីរូបនេះបានអំពាវដល់ពលរដ្ឋកុំបោះចោល និងដុតប្លាស្ទិកព្រោះវាអាចនាំឲ្យមានឧស្ម័នពុល ដែលអាចបំផ្លាញដល់ស្រទាប់អូហ្សូន របស់ផែនដី ។

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានអង្គការ និងម្ចាស់អាជីវកម្មចំនួនពីរហើយ ដែលបានចុះឈ្មោះចូលរួមក្នុងយុទ្ធនាការ រួមគ្នាកាត់បន្ថយជាតិប្លាស្ទិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស