27 C
Phnom Penh

លោកសម រង្ស៊ីកំពុងជំរុញឲ្យសភាសហភាពអឺរ៉ុបស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកសម រង្ស៊ីកំពុងជំរុញឲ្យសភាសហភាពអឺរ៉ុបស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ប្រធានចលនាសង្គ្រោះជាតិ លោកសម រង្ស៊ី បាន អះអាងនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា លោកកំពុងតស៊ូមតិជាមួយសភាសហភាពអឺរ៉ុបដើម្បីជំរុញឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

លោក សម រង្ស៊ី អះអាងថា វិធានការបន្តបន្តាប់របស់សភាសហភាពអឺរ៉ុបនឹងឈានទៅដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ដែលបាន រំលោភសិទ្ធិមនុស្ស និងបំផ្លាញដំណើរការប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។

លោកបន្តថា ទង្វើរបស់លោក ហ៊ុន សែន កន្លងមកនេះបាននាំឲ្យមានការរំលោភដល់កិច្ចព្រមព្រៀងជាមួយសភាសហភាពអឺរ៉ុបខាងអំពីពាណិជ្ជកម្ម។

លោក សម រង្ស៊ី អះអាងថាសហភាពអឺរ៉ុបកំពុងពិចារណាបញ្ជូនក្រុមអ្នកអង្កេតការណ៍របស់ខ្លួន ដើម្បីចុះទៅពិនិត្យស្ថានការណ៍ជាក់ស្តែងនៅកម្ពុជា ដោយផ្ទាល់ មុននឹងសំរេចដាក់ទណ្ឌកម្មទៅលើរបប លោក ហ៊ុន សែននោះ។

នៅក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន បានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ទៅរបបលោកហ៊ុន សែន តាមរយៈការផ្តាច់ជំនួយដល់ស្ថាប័នពន្ធដារ ស្ថាប័នរៀបចំការបោះឆ្នោត និងជំនួយផ្នែកយោធា។

ក្រុមអ្នកឃ្លាំមើលនិយាយថា ប្រសិនបើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម បន្ថែមទៀត ហើយសហគមន៍អ៊ឺរ៉ុបលុបចោលកិច្ចព្រមព្រៀងពាណិជ្ចកម្ម ជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន មែន នោះកម្ពុជាជួបគ្រោះមហន្តរាយធ្ងន់ធ្ងរខាងផ្នែកសេដ្ឋកិច្ច៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស