33 C
Phnom Penh

សមត្ថកិច្ចទីក្រុងភ្នំពេញត្រៀមចាត់វិធានការទៅលើអ្នកដែលរារាំងមិនអោយពលរដ្ឋទៅបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចទីក្រុងភ្នំពេញត្រៀមចាត់វិធានការទៅលើអ្នកដែលរារាំងមិនអោយពលរដ្ឋទៅបោះឆ្នោត ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប.កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានសហការរួមគ្នាដើម្បីទប់ស្កាត់ជនទាំងឡាយណា ដែលហ៊ានចេញមុខរារាំងមិនអោយពលរដ្ឋទៅបោះឆ្នោត។

កាសែតក្នុងស្រុកបានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិលោកគៀត ច័ន្ទថារិទ្ធ ចុះផ្សាយកាលពីម្សិលមិញថា អាជ្ញាធរជំនាញខាងផ្នែកសន្តិសុខកំពុងស្រាវជ្រាវរកមុខជនទាំងឡាយដែលចូលរួមរារាំងពលរដ្ឋមិនអោយទៅបោះឆ្នោត។

ការប្រកាសអំពីការប្រើវិធានម៉ឺងម៉ាត់របស់សមត្ថកិច្ចទីក្រុងភ្នំពេញ នៅពេលនេះ ធ្វើឡើងក្រោយពេលក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើ យុទ្ធនាការលើកទឹកចិត្តឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោត ដោយសារតែការបោះឆ្នោតនោះធ្វើឡើងគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះនឹងមានគណបក្សនយោបាយចំនួន២០ចូលរួមលើកលែងតែគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រុមអ្នកច្បាប់នៃបណ្តាប្រទេសលោកសេរីមួយចំនួន រួមមានសហរដ្ឋអាមរិក អូស្រ្តាលី កាណាដា និងបណ្តាប្រទេសជាច្រើនទៀតបានចាត់ទុកថា ការបោះឆ្នោតនៅពេលខាងមុខ ជាការបោះឆ្នោតបែបបោកប្រាស់ដែលមិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋពិតប្រាកដនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស