30 C
Phnom Penh

សមត្ថកិច្ចកម្ពុជា៖ រហូតមកទល់ពេលនេះនៅសល់តែជនភៀសខ្លួនពីកោះណៅរុ ម្នាក់ប៉ុណ្ណោះកំពុងរស់នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចកម្ពុជា៖ រហូតមកទល់ពេលនេះនៅសល់តែជនភៀសខ្លួនពីកោះណៅរុ ម្នាក់ប៉ុណ្ណោះកំពុងរស់នៅកម្ពុជា មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃអះអាងថា កិច្ចព្រមព្រៀងរបស់អូស្រ្តាលីស្តីពីការបញ្ជូនជនភៀសខ្លួនពីកោះណាវរុ (Nauru)ទៅរស់នៅក្នុងប្រទេសកម្ពុជានឹងផុតកំណត់នៅខែសីហាខាងមុខនេះ។

សារព័ត៌មានខ្មែរ ថែមស៍(Khmer Times) កាលពីថ្ងៃព្រហស្បតិ៍បានដកស្រង់សម្តីរបស់មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចុះផ្សាយថា រហូតមកទល់ពេលនេះ មានជនភៀសខ្លួនតែម្នាក់ប៉ុណ្ណោះដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

លោកថា រដ្ឋាភិបាលកម្ពុជាស្វាគមន៍ក្នុងការបន្តកិច្ចព្រមព្រៀងនេះ ប្រសិនបើរដ្ឋាភិបាលអូស្រ្តាលីចង់បន្ត។

ទោះជាយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអូស្រ្តា លីកាលពីសប្តាហ៍កន្លងទៅនេះអះអាងថា រដ្ឋាភិបាលអូស្រ្តាលី នឹងលុបចោលកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនពីកោះណៅរុ ដោយសារ អូស្ត្រាលីបារម្ភអំពីភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតថ្ងៃទី២៩កក្កដា ដែលគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិនោះ។

កាលពីឆ្នាំ២០១៤ កម្ពុជានិងអូស្រ្តាលី បានចុះកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនពីកោះណាវរុមកតាំងទីលំនៅកម្ពុជា ដោយមានការឧបត្ថម្ភនូវទឹកប្រាក់ជិត៦០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទ្រទ្រង់សំរាប់ការចំណាយរបស់ភាគីកម្ពុជា។

កិច្ចព្រមព្រៀងនេះបាននាំឲ្យ ជនភៀសខ្លួនសម្តែងការខឹងសម្បារ និងមានការតវ៉ាជាខ្លាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស