29 C
Phnom Penh

ស្ថាប័នព្រះមហាក្សត្របញ្ជាក់ថា ព្រះមហាក្សត្រមិនបានរងការ គំរាមកំហែងផ្នែកនយោបាយនោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាប័នព្រះមហាក្សត្របញ្ជាក់ថា ព្រះមហាក្សត្រមិនបានរងការ គំរាមកំហែងផ្នែកនយោបាយនោះឡើយ ក្រសួងព្រះបរមរាជវាំងប្រកាសថា ព្រះមហាក្សត្រ មិនបានរងការគម្រាមកំហែងឲ្យចេញព្រះរាជសារដើម្បីអំពាវឲ្យពលរដ្ឋចេញទៅបោះឆ្នោតឡើយ ហើយថា ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលឡាយព្រហស្ថលេខាកាលពីថ្ងៃទី១៨ ខែឧសភា គឺជាព្រះរាជសារពិតប្រាកដ។

សេចក្តីប្រកាសព័ត៌មានពីព្រះបរមរាជវាំងដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ៨ ខែមិថុនាធ្វើឡើងក្រោយពេលមជ្ឈដ្ឋានទូទៅសង្ស័យថា ព្រះរាជសារនោះត្រូវបានផ្អិបទុកយូរថ្ងៃពេក រហូតដល់ជិត២០ថ្ងៃ ក្រោយថ្ងៃឡាយព្រះហស្ថ ទើបត្រូវប្រព័ន្ធឃោសនារបស់លោកហ៊ុន សែនផ្សាយចេញជាសាធារណៈ។

ប្រធានចលនាសង្គ្រោះជាតិ លោកសម រង្ស៊ី អះអាងថា ព្រះមហាក្សត្ររងគំនាបពីលោក ហ៊ុន សែន ក្នុងការចេញព្រះរាជសារបែបនេះ។

លោកបន្តថាកន្លងមកលោកបានថ្វាយលិខិតសុំកុំឲ្យព្រះអង្គចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតក្នុងកាលៈទេសៈបែប នេះ។

ប៉ុន្តែក្រសួងព្រះបរមរាជវាំងបដិសេធដាច់អហង្ការ និងច្រានចោលទាំងស្រុងហើយថា នេះការចោទប្រកាន់ប្រាសចាកពីការណ៍ពិត។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងព្រះបរមរាជវាំង មិនបានបញ្ជាក់អំពីមូលហេតុ ដែលត្រូវផ្អិបទុកព្រះរាជសាររហូតដល់ជិត២០ថ្ងៃ ទើបចេញផ្សាយដោយប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន នោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស