38 C
Phnom Penh

អង្គការជាងមួយរយសោកស្ដាយចំពោះការធ្វើទុក្ខបុកម្នេញលើសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការជាងមួយរយសោកស្ដាយចំពោះការធ្វើទុក្ខបុកម្នេញលើសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណែត ក្រុមអង្គការការពារសិទ្ធិមនុស្សចំនួន១១៧ស្ថាប័ន រួមមានអង្គការលីកាដូ អង្គការអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការជាង១រយទៀត កាលពីថ្ងៃទី៨ ខែមិថុនាបាន ចាត់ទុកសេចក្តីប្រកាសស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញសង្គមហ្វេសប៊ុក ថា ជាការរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ក្រុមអង្គការជាង១រយស្ថាប័នបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ដោយលើកឡើងថា របបលោកហ៊ុន សែនកំពុងប្រើវិធានការរឹតត្បិតមិនសមហេតុផលទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា។

កាលពីថ្ងៃទី២៨ឧសភា អន្តរក្រសួងរបស់រដ្ឋាភិបាលក្រុងភ្នំពេញរួមមានក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ តម្រូវឱ្យក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ធ្វើការ«រាំងខ្ទប់ ឬបិទចោល»គេហទំព័រ និងគណនេយ្យប្រព័ន្ធផ្សព្វផ្សាយសង្គមណា ដែលមានខ្លឹមសារព័ត៌មាន«អាចចាត់ទុកថា មានលក្ខណៈញុះញង់ បំបែកបំបាក់ សាមគ្គីភាព រើសអើង ចេតនាបង្កចលាចល ដែលអាចបណ្ដាលឱ្យអន្តរាយដល់សន្ដិសុខជាតិ ផលប្រយោជន៍សាធារណៈ និងសណ្ដាប់ធ្នាប់សង្គម»ជាដើម។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអង្គការការពារសិទ្ធិមនុស្ស អះអាងថា វិធានការចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជា កំពុងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ប្រទេសត្រង់មាត្រា៤១ដែលចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបប្រជុំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស