33 C
Phnom Penh

ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងគ្រោងធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោត នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងគ្រោងធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោត នៅកម្ពុជា ពលរដ្ឋខ្មែររាប់រយនាក់គ្រោងធ្វើបាតុកម្មនៅថ្ងៃទី២៤ ខែមិថុនា ខាងមុខក្នុងប្រទេសកូរ៉េខាងត្បូងទាមទារឲ្យ រដ្ឋាភិបាលកូរ៉េកុំទទួលស្គាល់ដំណើរការបោះឆ្នោតដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតបែបបោកប្រាស់ និងជាការបោះឆ្នោតបែបលេងសើចនោះ។

ជាងនេះទៅទៀត ពួកគេក៏ទាមទារឲ្យប្រទេសជប៉ុនដកខ្លួនពី ការជួយជ្រោមជ្រែងដល់ដំណើរការបោះឆ្នោតដ៏អាម៉ាសមួយនេះ ប្រសិនបើជប៉ុនមិនចង់បាក់មុខក្នុងឆាកអន្តរជាតិទេនោះ។

ក្រុមសកម្មជននយោបាយក្នុងប្រទេសកូរ៉េអះអាងថា ពួកគេនឹងដង្ហែ ញត្តិយកទៅដាក់នៅតាមស្ថាប័នរបស់ប្រទេសកូរ៉េខាងត្បូង និងនៅស្ថានទូតជប៉ុនដើម្បីឲ្យបណ្តាប្រទេសទាំងនេះពិចារណាក្នុងការមិនទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជាខាងមុខ។

ចំណែកពលរដ្ឋខ្មែរក្នុងប្រទេសបារាំងឯណោះវិញគ្រោងនាំគ្នាធ្វើ មហាបាតុកម្មនៅខាងមុខស្ថានទូតជប៉ុនក្នុងទីក្រុងប៉ារីសនៅថ្ងៃទី២២ ខែមិថុនា ខាងមុខដើម្បីទាមទារឲ្យរដ្ឋាភិបាលជប៉ុនបញ្ឈប់ការផ្តល់ជំនួយ ដល់ស្ថាប័នរៀបចំការបោះឆ្នោតក្នុងប្រទេសកម្ពុជាដែលកំពុងរៀបចំ ការបោះឆ្នោតក្លែងក្លាយ។

ពួកគេព្រមានថា អ្នកដែលគាំទ្រការបោះឆ្នោត នៅកម្ពុជាគឺជាអ្នកដែលគាំទ្រដល់ការរំលាយប្រជាធិបតេយ្យរបស់ប្រទេស។

កាលពីសប្តាហ៍កន្លងទៅនេះពលរដ្ឋខ្មែររាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានទូតរបស់ប្រទេសជប៉ុនប្រចាំអង្គការសហប្រជាជាតិក្នុងសហរដ្ឋអាមេរិកដោយសារបុព្វហេតុដូចគ្នា។

ពួកគេអះអាងថា ពួកគេនឹងបន្តធ្វើបាតុកម្មនៅមុខស្ថានទូតជប៉ុនក្នុងរដ្ឋធានី Washington ទៀត ប្រសិនបើជប៉ុននៅតែបន្តការផ្តល់ជំនួយដល់ ការបោះឆ្នោតនៅកម្ពុជានោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស