28 C
Phnom Penh

ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកនាំគ្នាបណ្តេញឧបទ្រពចង្រៃជូនលោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកនាំគ្នាបណ្តេញឧបទ្រពចង្រៃជូនលោក កឹម សុខា ពលរដ្ឋខ្មែរក្នុងរដ្ឋMassachusettsសហរដ្ឋអាមេរិក ប្រហែលជាង៣រយនាក់បាននាំគ្នារៃអង្គាសថវិកាបានចំនួនជាង១ម៉ឺនដុល្លារដើម្បីជួបឧបត្ថម្ភដល់ក្រុមគ្រួសារលោកកឹម សុខា។

កម្មវិធីនោះមានមនុស្សមកចូលរួមយ៉ាងច្រើនកុះករក្នុងពីបុណ្យបណ្តេញសម្រាលឧបទ្រពចង្រៃជូនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផងដែរ។

ពិធីបុណ្យនេះគឺប្រព្រឹត្តទៅនៅភោជនីយដ្ឋានឈ្មោះសាន់នីដា នៅក្នុងទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត។

កូនស្រីទាំងពីររបស់ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា និង កញ្ញាកឹម សម្មាធីតាក៏នឹងចូលរួមក្នុងពិធីនេះដែរ។

លោកកឹម សុខា បានជាប់ពន្ធនាគារអស់រយៈពេលជាង៩ ខែមកហើយ យ៉ាងអយុត្តិធម៌ តាំងពីលោកត្រូវបានចាប់ខ្លួនទាំងកម្រោល តាមបញ្ជារបស់លោកហ៊ុន សែន កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៧។

តំណាងរាស្រ្តអាមេរិកលោកAlan Lowenthal ធ្លាប់អះអាងថា ការចាប់ខ្លួនលោកកឹម សុខាគឺជាការបំផ្លាញទំនាក់ទំនង រវាងសហរដ្ឋអាមេរិកជាមួយកម្ពុជា។

ក្រុមសិទ្ធិមនុស្សបានហៅការឃុំខ្លួនលោកកឹម សុខា ថា ជារឿងអយុត្តិធម៌ និងជាការប្រឌិតដោយសារតែគណបក្សកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ ក្រោយពីគណបក្សប្រឆាំងមួយនេះបានទទួលសម្លេងគាំទ្រភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស