32 C
Phnom Penh

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖គិតត្រឹមខែមេសា ចិនវិនិយោគនៅកម្ពុជាមានទឹកប្រាក់ជាង១៧ពាន់លានដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ គិតត្រឹមខែមេសា ឆ្នាំ២០១៨ ការវិនិយោគចិននៅកម្ពុជាមានទឹកប្រាក់ជាង១៧ពាន់លានដុល្លារ ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ២០១៨នេះការវិនិយោគចិននៅកម្ពុជាមានទឹកប្រាក់សរុបប្រមាណ១៧ពាន់លានដុល្លារ។

ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារជាមួយប្រតិភូគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចនៃសភាប្រឹក្សានយោបាយប្រជាជនចិនដែលដឹកនាំដោយលោក សាង ហ្វ៊ូលីន ជាមួយភាគីកម្ពុជាដឹកនាំដោយលោកសុខ ចិន្តាសោភា រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី កាលពីថ្ងៃច័ន្ទ។

លោក សុខ ចិន្តាសោភាបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការវិនិយោគរបស់អ្នកវិនិយោគចិន នាពេលកន្លងមកផ្តោតជាសំខាន់ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាការផលិតអគ្គិសនី និងការកសាងផ្លូវល្បឿនលឿនដែលកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា។

ចំណែកលោកសាង ហ្វ៊ូលីន ភាគីចិនវិញបានសាទរអំពីការរីកចម្រើនរបស់កម្ពុជា។

ក្រុមអ្នកឃ្លាំមើលខាងផ្នែកសេដ្ឋកិច្ចបានសម្តែងការព្រួយបារម្ភចំពេាះការពឹងផ្អែកខ្លាំងរបស់កម្ពុជាទៅការវិនិយោគរបស់ប្រទេសចិន ដែលកំពុងនាំឲ្យប្រទេសមួយនេះបាត់បង់ធនធានធម្មជាតិរបស់ខ្លួនជាច្រើនទៅវិញដូចជាធនធានរ៉ែគ្រប់ប្រភេទ និងព្រៃឈើ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស