29 C
Phnom Penh

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្មស្នើឲ្យថៃទប់ស្កាត់អង្ករថៃប្រើនិមិត្តសញ្ញាប្រាសាទអង្គរវត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្មស្នើឲ្យថៃចាត់វិធានការណ៍ចំពោះការលក់អង្ករថៃ ដោយប្រើនិមិត្តសញ្ញាប្រាសាទអង្គរវត្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា លោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃទី១១ ខែមិថុនា ម្សិលមិញបានស្នើឲ្យលោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាឲ្យពិនិត្យចំពោះការដាក់លក់អង្កររបស់ថៃដោយប្រើនិមិត្តសញ្ញាប្រាសាទអង្គររបស់ខ្មែរនៅលើការ៉ុងអង្ករ ក្នុងទីក្រុងម៉ុងរេអាល់ ប្រទេស កាណាដា។

ឆ្លើយតបសំណើនេះ លោកប៉ានីយ៉ារ៉ាក់ ពូលធុប បានបញ្ជាក់ថា អាជ្ញាធរថៃបានជូនដំណឹងដល់ភាគីពាក់ព័ន្ធ តាមរយៈ កិច្ចសហការជាមួយតំណាងពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមានវត្តមានតទៅទៀត នៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់នោះឡើយ។

កាលពីពេលថ្មីៗមានប្រតិកម្មមួយពីសំណាក់ប្រជាពលរដ្ឋខ្មែរ ចំពោះអង្កររបស់ថៃ ដែលបានយកប្រាសាទអង្គររបស់ខ្មែរធ្វើជានិមិត្តសញ្ញានៅលើការ៉ុងអង្កររបស់ខ្លួន ហើយសរសេរជា អក្សរខ្មែរ«អង្ករក្រអូបពិសេស»ថែមទៀត។

ក្រសួងពាណិជ្ជកម្មក៏បានស្រាវជ្រាវ និងរកឃើញថា អង្ករ ទាំងនេះមានដាក់លក់នៅតាមផ្សារមួយចំនួនក្នុងទីក្រុងម៉ុង រេអាល់ ប្រទេសកាណាដាដែរ។

ក្រសួងពាណិជ្ជកម្មចាត់ទុក ការក្លែងបន្លំអត្តសញ្ញាណរបស់ទំនិញអង្កររបស់ក្រុមហ៊ុនថៃនេះថា ជាការបំភាន់អ្នកប្រើប្រាស់ពីប្រភពដើមផលិតផល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស