34 C
Phnom Penh

លោកសម រង្ស៊ីចាត់ទុកថា ព្រះមហាក្សត្រកំពុងរស់នៅក្នុងស្ថានភាពជាចំណាត់ខ្មាំងនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកសម រង្ស៊ីចាត់ទុកថា ព្រះមហាក្សត្រកំពុងរស់នៅក្នុងស្ថានភាពជាចំណាត់ខ្មាំងនយោបាយ ប្រធានចលនាសង្គ្រោះជាតិគឺលោកសម រង្ស៊ី អះអាងថា គ្មាននរណាមាក់ងាយព្រះមហាក្សត្រជាជាងលោក ហ៊ុន សែន ទេ ដែលមេដឹកនាំបែបផ្តាច់ការរូបនេះ បានគំរាមកំហែងព្រះមហាក្សត្រជាយូរមកហើយ។

អតីតមេដឹកនាំគណបក្សង្គ្រោះជាតិ រូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១០ មិថុនា ថា ព្រះមហាក្សត្រ គឺជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន។

លោកសម រង្ស៊ី អះអាងថា លោក ហ៊ុន សែន បានឲ្យបក្ខពួករបស់គាត់តាក់តែងច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រដើម្បីជាលេស ក្នុងការបង្ក្រាបប្រជារាស្ត្រ ដែលទាមទារលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌តែប៉ុណ្ណោះ។

លោក សម រង្ស៊ី បន្តថា របបលោកហ៊ុន សែន បានបង្ខំឲ្យព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាខាងមុខ។

លើសពីនេះទៅទៀត លោកបានហៅព្រះរាជសាររបស់ព្រះមហាក្សត្រដែលចេញផ្សាយជាសាធារណៈ នោះថាជាលិខិតក្លែងក្លាយ។

ទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាលោក អង្គវង្សវឌ្ឍានា កាលពីថ្ងៃទី៨ ខែមិថុនា បានបញ្ជាឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្ដឹងលោក សម រង្ស៊ី ដើម្បីការពារព្រះចេស្ដារបស់អង្គព្រះមហាក្សត្រ។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា ការប្តឹងរបស់ក្រសួងយុត្តិធម៌ទៅលើលោកសមរង្ស៊ីជំនួសព្រះមហាក្សត្រដូច្នេះគឺគ្មានភាពស្មើគ្នាចំពោះមុខច្បាប់នោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស