32.9 C
Phnom Penh

សហគមន៍ខ្មែរនៅអូស្ត្រាលីនឹងនាំគា្នតវ៉ានៅខាងមុខស្ថានទូតជប៉ុនឲ្យជប៉ុនកុំគាំទ្រការ បោះឆ្នោត នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍ខ្មែរនៅអូស្ត្រាលីនឹងនាំគា្នតវ៉ានៅខាងមុខស្ថានទូតជប៉ុនឲ្យជប៉ុនកុំគាំទ្រការ បោះឆ្នោត នៅកម្ពុជា សហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលីកំពុងប្រមូលស្នាមដៃដើម្បីដាក់ញត្តិទៅស្ថានទូតជប៉ុននៅក្នុងប្រទេសនេះដើម្បីជំរុញឲ្យជប៉ុនឈប់គាំទ្រការបោះឆ្នោតនៅកម្ពុជានាថ្ងៃទី២៩ ខែកក្កដា ខាងមុខ។

ការទាមទាររបស់ពលរដ្ឋខ្មែរនៅអូស្ត្រាលីនេះ ធ្វើឡើងខណៈពលរដ្ឋខ្មែរនៅតាមបណ្តាប្រទេសមួយចំនួនបានគ្រោងនាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតជប៉ុនប្រចាំនៅប្រទេសរបស់ពួកគេទាមទារឱ្យជប៉ុនបញ្ឈប់ការជំនួយដល់ការបោះឆ្នោតខាងមុខ។

សកម្មជនខ្មែរក្នុងប្រទេសអូស្រ្តាលីឲ្យដឹងថា រហូតមកទល់ពេលនេះ ពួកគេបានប្រមូលស្នាមមេដៃបានជាង៦រយនាក់ហើយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាអះអាងថា ការតវ៉ារបស់នៅមុខស្ថានទូតជប៉ុននឹងមិនធ្វើឲ្យប៉ះទង្គិចដល់ការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឡើយ។

ប៉ុន្តែកន្លងមករដ្ឋាភិបាលប្រទេសជប៉ុនធ្លាប់ប្រាប់របបលោក ហ៊ុន សែន ថាជប៉ុនចង់ឃើញការបោះឆ្នោតនៅកម្ពុជាធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋម្ចាស់ឆ្នោត។

រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននាំមុខមុនគេក្នុងការកាត់ផ្ដាច់ជំនួយទាំងស្រុងដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងកាត់ផ្ដាច់ជំនួយដល់ស្ថាប័នរដ្ឋមួយចំនួនទៀតរួមមាន ការផ្តាច់ជំនួយដល់នាយកដ្ឋានពន្ធដារនិងជំនួយខាងផ្នែកយោធាផងដែរ។

សហគមន៍ខ្មែរក្នុងសហរដ្ឋអាមេរិក បារាំង និងប្រទេសកូរ៉េខាងត្បូង គ្រោងនាំគ្នាធ្វើបាតុកម្មខាងមុខស្ថានទូតប្រទេសជប៉ុនដែលពួកគេកំពុងរស់នៅដើម្បីទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាមួយនេះ ឈប់គាំទ្រការបោះ ឆ្នោតបែបក្លែងក្លាយនៅកម្ពុជាដែលគ្រោងធ្វើឡើងតាមរយៈ ការរាំងខ្ទប់ មិនឲ្យគណបក្សសង្គ្រោះជាតិចូលរួមនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស