34 C
Phnom Penh

តុលាការកម្ពុជានឹងកាត់ទោសអ្នកកាសែតជាតិអូស្រ្តាលីម្នាក់នៅថ្ងៃ សុក្រខាងមុងនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការកម្ពុជានឹងកាត់ទោសអ្នកកាសែតជាតិអូស្រ្តាលីម្នាក់នៅថ្ងៃ សុក្រខាងមុងនេះ តុលាការក្រុងភ្នំពេញនឹងបើកសវនាការកាត់ទោសអ្នកផលិតខ្សែភាពយន្តជាតិអូស្រ្តាលី វ័យ៦៩ឆ្នាំ ម្នាក់ឈ្មោះ James Ricketson នៅថ្ងៃ សុក្រទី១៥ខែមិថុនាខាងមុខនេះពីបទចារកម្ម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។

លោកJames Ricketsonត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនបណ្តោះអាសន្ន អស់រយៈពេលជាងមួយឆ្នាំមកហើយ។

កន្លងមកមានការរំពឹងថា តុលាការអាចនឹងទម្លាក់ការចោទប្រកាន់នេះ ប៉ុន្តែបែរជាសម្រេចបន្តការជំនុំជំរះទៅវិញ។

សារព័ត៌មាន ABC របស់អូស្ត្រាលី បានដកស្រង់សម្តីរបស់លោកJames Ricketsonចុះផ្សាយកាលពីថ្ងៃទី១២ខែមិថុនាថា ចៅក្រមបានទុកពេលពីរថ្ងៃឲ្យមេធាវីរបស់លោកស្វែងរកភស្តុតាងដោះបន្ទុក ប៉ុន្តែលោកយល់ថា រយៈពេលដ៏ខ្លីបែបនេះវាមិនអាចគ្រប់គ្រាន់នោះទេ។

លោកបន្តថា លោកនឹងស្នើសុំឱ្យពន្យារពេលសវនាការ រហូតទាល់តែលោកអាចមានឱកាសការពារក្តីនេះបាន។

លោកJames Ricketson ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០១៧ ហើយក្រោយមកតុលាការក្រុងភ្នំពេញបានចោទប្រកាន់លោកពីបទ ប្រមូលព័ត៌មានដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិ តាមមាត្រា៤៤៦នៃក្រមព្រហ្មទណ្ឌ ដោយសារតែលោកបានបង្ហោះ ដ្រូនថតក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ។

ក្រុមគ្រួសាររបស់បុរសជនជាតិអូស្រ្តាលីរូបនេះសម្តែងការព្រួយបារម្ភ អំពីសុខភាពរបស់លោក ដែលកំពុងមានសភាពដុនដាបដោយសារការរស់នៅក្នុងបន្ទប់តូចចង្អៀតគ្មានអនាម័យ ហើយគ្មានថ្នាំព្យាបាល ដែលអាចឲ្យលោកស្លាប់នៅទីនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស