30 C
Phnom Penh

ក្រសួងកសិកម្មបើកឱ្យនាំចូល និងចែកចាយថ្នាំកសិកម្មឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងកសិកម្មបើកឱ្យនាំចូល និងចែកចាយថ្នាំកសិកម្មឡើងវិញ ក្រសួងកសិកម្មអនុញ្ញាតឱ្យក្រុមហ៊ុនកសិកម្មនាំចូល និងចែកចាយថ្នាំកសិកម្មឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាកមួយរយៈដោយសារតែបញ្ហាពុលទឹកព្រែកទេរក្នុងខេត្តក្រចេះដែលបណ្ដាលឲ្យមនុស្សស្លាប់ជិត២០នាក់ ហើយរាប់រយនាក់ធ្លាក់ខ្លួនឈឺជាខ្លាំង។

សេចក្ដីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វ៉េង សាខុនដែលចេញកាលពីថ្ងៃទី១២ ខែមិថុនាបានស្នើឱ្យសមត្ថកិច្ចដែលប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិ ច្រករបៀង និងច្រកចេញចូលផ្សេងៗទៀតធ្វើយ៉ាងណា ឱ្យជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្មឱ្យបានល្អប្រសើរ និងទប់ស្កាត់ការរត់ពន្ធខុសច្បាប់។

ក្រសួងកសិកម្មក៏បានស្នើឲ្យមន្ត្រីក្រោមឱវាទពង្រឹងការផ្សព្វផ្សាយ និងលើកការកម្ពស់ការយល់ដឹងដល់ពាណិជ្ជករ ឱ្យស្វែងយល់ពីហានិភ័យដែលកើតឡើងដោយថ្នាំកសិកម្ម និងស្នើដល់មន្ត្រីកសិកម្មទាំងឡាយត្រូវសហការគ្នាក្នុងករណីមានបទល្មើសនាំចូលថ្នាំកសិកម្មខុសច្បាប់ មុនពេលបង្កផលប៉ះពាល់ដល់ពលរដ្ឋដែលនឹងចាប់ផ្ដើមធ្វើស្រែក្នុងរដូវវស្សានេះ។

រហូតមកទល់ពេលនេះ ករណីពុលទឹកដែលបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់នោះ នៅមិនទាន់មានការនាំខ្លួន ជនដែលបង្កឲ្យប្រជាពលរដ្ឋមានគ្រោះថ្នាក់នេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅសងសំណងនៃការខូចខាត ដល់អាយុជីវិតរបស់ពលរដ្ឋឡើយទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស