31 C
Phnom Penh

មេបញ្ជាការនៃកងអង្គរក្សរបស់លោកហ៊ុន សែន ព្រមានចាត់វិធានការបន្ថែមលើបណ្តាញបដិវត្តន៍ពណ៌នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបញ្ជាការនៃកងអង្គរក្សរបស់លោកហ៊ុន សែន ព្រមានចាត់វិធានការបន្ថែមលើបណ្តាញបដិវត្តន៍ពណ៌នៅកម្ពុជា មេបញ្ជាការកងអង្គរក្សរបស់លោកហ៊ុន សែន គឺលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលទើបត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កក ទ្រព្យសម្បតិ្តកាលពីថ្ងៃទី១២ ខែមិថុនា នោះ បានចេញមុខប្រកាសថា លោកនឹងច្បាប់ផ្តើមឡើងវិញក្នុងការប្រឆាំងដាច់ខាតមិនឱ្យមានចលនាបដិវត្តន៍ពណ៌ណាមួយអាចកើតមានឡើងក្នុងប្រទេសកម្ពុជានោះឡើង។

លោកហ៊ីង ប៊ុនហៀងបានគំរាមថា លោកនឹងកំចាត់ក្រុមបដិវត្តន៍ពណ៌ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងរបបដឹកនាំរបស់លោកហ៊ុន សែន។

ជាងនេះទៅទៀត លោកនឹងប្រឆាំងដាច់ខាតរាល់ការញុះញង់របស់ជនអគតិមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតបែបប្រជាធិប្បតេយ្យនៅកម្ពុជា ហើយត្រូវរក្សាការពារតម្លៃសុខសន្តិភាព និងដំណើរការអភិវឌ្ឍន៍របស់ប្រទេសឱ្យបានដាច់ខាត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

លោកបន្តថា កំលាំងរបស់លោកត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តន៍ពណ៌មកពីបរទេស មកសាបព្រួសនៅកម្ពុជា ព្រមទាំងចូលរួមថែរក្សាសមិទ្ធផលនានា ក្នុងសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ទោះជាយ៉ាងណាក៏ ដោយក្រុមអ្នកឃ្លាំមើលនិយាយថា សារគំរាមរបស់លោកហ៊ីង ប៊ុនហៀងនៅពេលនេះ គឺជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើរូបលោកនោះ ហើយថាទ្រព្យសម្បត្តិរបស់លោកហ៊ីង ប៊ុនហៀង ដែលកំពុងដាក់តម្កល់នៅបរទេសអាចនឹងយឺតពេលដកចេញវិញហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស