28.4 C
Phnom Penh

លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអំពីបញ្ហាសេដ្ឋកិច្ច នៅប្រទេសថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអំពីបញ្ហាសេដ្ឋកិច្ច នៅប្រទេសថៃ លោក ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែមិថុនា បានទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី៨ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-ភូមា-វៀតណាម(CLMV) លើកទី៩ នៅទីក្រុងបាងកក ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែមិថុនា។

កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី៨ នៅឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ«ឆ្ពោះទៅកាន់សហគមន៍មេគង្គ» ដែលនឹងពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងសមត្ថភាព ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា នៅតាមបណ្តោយព្រំដែន ពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។

ចំណែកកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម(CLMV)លើកទី៩វិញ នឹងផ្តោតលើការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា។

ក្រុមមេដឹកនាំនៃប្រទេសទាំង៤នេះនឹងពិភាក្សាគ្នាដើម្បីស្វែងរកការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ក្នុងគោលបំណងសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងតំបន់ ព្រមទាំងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាការរួមវិភាគទានដល់ការកសាងសហគមន៍អាស៊ាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស