35 C
Phnom Penh

មេបញ្ជាការអង្គរក្សរបស់លោក ហ៊ុន សែន ប្រកាសប្រឆាំងជនដែលហ៊ានរំលោភអធិបតេយ្យកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបញ្ជាការអង្គរក្សរបស់លោក ហ៊ុន សែន ប្រកាសប្រឆាំងជនដែលហ៊ានរំលោភអធិបតេយ្យកម្ពុជា លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោក ហ៊ុន សែន ដែលទើបត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ បានប្រកាសថា លោកគ្មានអ្វីត្រូវភ័យខ្លាចចំពោះវិធានការចុងក្រោយរបស់សហរដ្ឋអាមេរិកលោកឡើយ។

លោកបន្តថា លោកមិនមែនជាពលរដ្ឋអាមេរិកាំងទេ ដូច្នេះលោកមិនចាំបាច់ត្រូវគោរពច្បាប់របស់ សហរដ្ឋអាមេរិកនោះឡើយ។

លោក ហ៊ីង ប៊ុនហៀង បានចេញលិខិតឆ្លើយតបទៅស.រ.អា.កាលពីថ្ងៃទី១៤ ខែមិថុនាថា ក្នុងមួយជីវិតរបស់លោក លោកតែងតែចង់ធ្វើជាមិត្តជាមួយអាមេរិក ប៉ុន្តែលោកក៏ត្រូវរក្សាការពារសុវត្ថិភាពជូនពលរដ្ឋដែរ។

ជាងនេះទៅទៀតលោកក៏បានត្រៀមវាយបកទៅលើជនជាតិអាមេរិកាំងណាដែលមិនគោរពអធិបតេយ្យភាពរបស់កម្ពុជា ដែរ។

លោក ហ៊ីង ប៊ុនហៀងបញ្ជាក់ថា លោកគ្មានទ្រព្យសម្បត្តិសម្រាប់ទុកឲ្យអាមេរិកបង្កកឡើយ ហើយបើរកឃើញថា ទ្រព្យសម្បត្តិរបស់លោកមានទុកនៅអាមេរិកមែននោះ សូមឲ្យអាមេរិកបង្កកឲ្យបានលឿនបំផុតទៅចុះ។

ជាងនេះទៅទៀត លោក ហ៊ីង ប៊ុនហៀង បញ្ជាក់ថា លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទប់ស្កាត់ និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ និងក្រុមបក្សប្រឆាំងដែលមានគំរោងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា លោក ហ៊ីង ប៊ុនហៀងជាមនុស្សដែលមានទ្រព្យសម្បត្តិស្តុកស្តម ហើយលុយដ៏ច្រើនសន្ធឹកសន្ធាប់ របស់គាត់កំពុងដាក់តម្កល់នៅប្រទេសសិង្ហបូរី ដែលរហូតមកទល់ ពេលនេះ វាអាចជាការយឺតពេលសំរាប់លោកក្នុងការដកលុយទាំងនោះចេញពីធនាគារបរទេសបាត់ទៅហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស