31 C
Phnom Penh

ជនរងគ្រោះពីអំពើហិង្សាដោយស្នាដៃរបស់លោក ហ៊ី ប៊ុនហៀង បានសាទរចំពោះវិធានការរបស់សហរដ្ឋអាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនរងគ្រោះពីអំពើហិង្សាដោយស្នាដៃរបស់លោក ហ៊ី ប៊ុនហៀង បានសាទរចំពោះវិធានការរបស់សហរដ្ឋអាមេរិក តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក គង់ សភា ដែលជាជនរងគ្រោះនៃអំពើឃោរឃៅរបស់លោក ហ៊ីង ប៊ុនហៀង កំពុងរស់នៅភៀស ខ្លួនក្នុងប្រទេសកាណាដា បានសម្តែងការស្វាគមន៍ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើលោក ហ៊ីង ប៊ុនហៀង។

លោក គង់ សភា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ថា ទីបំផុតយុត្តិធម៌នៅតែមានសំរាប់រូបលោក និងលោក ញយ ចំរើន។

លោកបន្តថាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅពេលនេះ គឺជាសញ្ញាមួយបង្ហាញថាសហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់ខ្ពស់អំពី ស្ថានការណ៍រំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកបន្តថា នៅមានមន្រ្តីជាន់ខ្ពស់គ្រាក់ៗជាច្រើនទៀតដែលសហរដ្ឋ អាមេរិកនឹងចាត់វិធានការជាបន្តបន្ទាប់នៅពេលខាងមុខ ប្រសិនបើរបបលោក ហ៊ុន សែន មិនព្រមធ្វើឲ្យស្ថានការណ៍របស់ប្រទេសវិលមករកភាពប្រក្រតីវិញនោះ។

ក្រសួងរតនាគារជាតិរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ ខែមិថុនា បានសំរេចដាក់បញ្ចូលឈ្មោះលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃកងអង្គរក្សរបស់លោក ហ៊ុន សែន ទៅក្នុងបញ្ជីខ្មៅដើម្បីបង្កកទ្រព្យ សម្បត្តិ និងហាមរាល់អ្នករកស៊ី ឬពលរដ្ឋអាមេរិកាំងទាំងឡាយមិនឲ្យទាក់ទងនឹងជនរំលោភសិទិមនុស្សរូបនេះឡើយ។

ចំណែកជនរងគ្រោះពីការបញ្ជាប្រើអំពើហិង្សារបស់លោក ហ៊ីង ប៊ុនហៀងម្នាក់ទៀតគឺលោកញយ ចំរើន ប្រាប់កាសែត The Cambodia Daily ថា លោកអគុណជាខ្លាំងចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់យុត្តិធម៌ដល់រូបលោក និងជនរងគ្រោះផ្សេងៗទៀត។

លោកបន្តថា វិធានការចុងក្រោយរបស់អាមេរិកនៅពេលនេះនឹងអាច ធ្វើឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាមានការប្រែប្រួលនៅពេលខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស