27 C
Phnom Penh

បេសក្ខជនពិសេសរបស់អ.ស.ប.បារម្ភអំពីការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិមុនការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេសក្ខជនពិសេសរបស់អ.ស.ប.បារម្ភអំពីការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិមុនការបោះឆ្នោត មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិបារម្ភអំពីការរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការបង្ក្រាបប្រព័ន្ធ ផ្សព្វផ្សាយ និងសេរីភាពក្នុងការបញ្ចេញមតិនៅមុនការបោះឆ្នោតមកដល់។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រីRhona Smithនិងអ្នកជំនាញផ្នែកសិទ្ធិមនុស្សមួយចំនួនទៀត សម្តែងការព្រួយបារម្ភ ចំពោះស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប. ដែលបានចេញក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ដែលមានចេតនាគាបសង្កត់ ដល់សិទ្ធិក្នុងការបញ្ចេញមតិ។

ក្រុមមន្រ្តីរបស់រដ្ឋាភិបាលអះអាងថា ការរិះគន់របស់សហគមន៍អន្តរជាតិគ្មានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជាឡើយ។

ក្រមសីលធម៌របស់គ.ជ.ប. សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលក្រុមអ្នក ច្បាប់របស់អង្គការសហប្រជាជាតិយល់ថា ជាការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយនោះ រួមមានការហាមប្រាមមិនឱ្យមានការចុះផ្សាយព័ត៌មានដែលអាចនាំឱ្យមានការភ័ន្តច្រឡំ ឬបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោត ការផ្សាយព័ត៌មានដែលរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងការបញ្ចេញមតិផ្ទាល់ខ្លួន ឬការធ្វើបុរេវិនិច្ឆ័យអំពីការបោះឆ្នោត។

លោកស្រីRhona Smith អះអាងថា បម្រាមទាំងនេះ អាចនាំឲ្យមានការរឹតត្បិតយ៉ាងខ្លាំងទៅលើប្រព័ន្ធផ្សព្វផ្សាយ និងមិនស្របទៅនឹងស្តង់ដារអន្តរជាតិឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស