28 C
Phnom Penh

លោកហ៊ុន សែនបេ្តជ្ញាបញ្ចុះតម្លៃអគ្គិសនីដូចបណ្តាប្រទេសក្នុងតំបន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនបេ្តជ្ញាបញ្ចុះតម្លៃអគ្គិសនីដូចបណ្តាប្រទេសក្នុងតំបន់ លោកហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមិថុនា បានសន្យានៅក្នុងកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ចក្នុងតំបន់នៅប្រទេសថៃថា លោកនឹងបញ្ចុះតំលៃអគ្គិសនីនៅឆ្នាំ២០១៩ ខាងមុខឲ្យដូចបណ្តាប្រទេសមួយ ចំនួនក្នុងតំបន់។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមមេដឹកនាំនៃ កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។

លោកហ៊ុន សែនក៏បានលើកឡើងអំពីការកែសម្រួលពាណិជ្ជកម្មតាមរយៈច្រកចេញចូលតែមួយដើម្បីកំណត់តម្លៃសេវា និងការបញ្ចេញទំនិញព្រមទាំងសិក្សាពីការកែទម្រង់ស្ថាប័នតាមច្រកទ្វារអន្តរជាតិ និងកំពង់ផែអន្តរជាតិ ដើម្បីពន្លឿនដល់ការនាំចេញនាំចូល។

លោកហ៊ុន សែនក៏បានបង្ហាញអំពីផែនការបង្កើតធនាគារសម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច របស់ប្រទេស។

ជាងនេះទៅទៀត លោកក៏បានអះអាងដែរថា លោកកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីទាញយក សក្តានុពល និងប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល។

សមាជិកនៃកិច្ចប្រជុំកំពូលនេះ នឹងអនុម័តនូវឯកសារចំនួនពីរ រួមមានការអនុម័តសេចក្តីប្រកាសទីក្រុងបាងកក ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តលើកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព និងអនុម័តនូវផែនការមេសម្រាប់ឆ្នាំ២០១៩ដល់ឆ្នាំ២០២៣ ដើម្បីចូលរួមជាមួយដៃគូអភិវឌ្ឍន៍នាពេលអនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស