30 C
Phnom Penh

មន្រ្តីការទូតជាន់ខ្ពស់របស់ចក្រភពអង់គ្លេសប្រតិកម្មការចុះផ្សាយ របស់ប្រព័ន្ធឃោសនា Fresh News

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីការទូតជាន់ខ្ពស់របស់ចក្រភពអង់គ្លេសប្រតិកម្មការចុះផ្សាយ របស់ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន Fresh News ឯកអគ្គរាជទួតអង់គ្លេសប្រចាំនៅកម្ពុជា លោក វីល្លៀម ឡងហ៊ើស (William Longhurst) កាលពីថ្ងៃសៅរ៍បានច្រានចោលចំពោះប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែនឈ្មោះFresh Newsដែលបានចុះផ្សាយថារូបលោកនឹងឃ្លាំមើលការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខនេះ។

ប្រព័ន្ធឃោសនារបស់លោកហ៊ុន សែនឈ្មោះFresh Newsបានចុះផ្សាយកាលពីថ្ងៃទី១៥ខែមិថុនាក្នុងពេលដែលឯកអគ្គរាជទូត អង់គ្លេស លោកវីល្លៀមឡងហ៊ើស(William Longhurst)បានជួបជាមួយលោក ហេងសំរិននៅវិមានរដ្ឋសភាឯកអគ្គរាជទូតបានសន្យាថា នឹងចូលរួមឃ្លាំមើលការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយឯកអគ្គរាជទូតរូបនេះបានសរសេរនៅលើបណ្តាញសង្គមTwitterរបស់លោកកាលពីថ្ងៃទី១៦មិថុនានេះ ដោយថែមទាំងមានភ្ជាប់អត្តបទព័ត៌មានFreshNews ផងនោះបញ្ជាក់ថាការចុះផ្សាយរបស់FreshNewsគឺជាព័ត៌មានបំភ្លើសការពិត។

លោកអះអាងថាលោកនឹងគ្មានវត្តមាននៅប្រទេសកម្ពុជាទេ ក្នុងពេលបោះឆ្នោតហេតុនេះលោកនឹងមិនបានឃ្លាំមើលការ បោះឆ្នោតនោះទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស