28.4 C
Phnom Penh

គ.ជ.បប្រតិកម្មនឹងមន្រ្តីអង្គការសហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រតិកម្មនឹងមន្រ្តីជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិដែលរិះគន់អំពីក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី១៦មិថុនា សំដែងការសោកស្តាយជុំវិញសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាននៅពេលបោះឆ្នោត។

គ.ជ.បបញ្ជាក់ថា ស្ថាប័ននេះបង្កើតក្រមសីលធម៌អ្នកសារព័ត៌មានស្របតាមបទដ្ឋានជាតិនិងអន្តរជាតិហើយថា ក្រមសីលធម៌អ្នកសារព័ត៌មានរបស់ខ្លួនមិនមានបញ្ញតិណាមួយដែលហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយមិនឲ្យបំពេញកិច្ចការងារស្របតាមច្បាប់នោះទេ។

ជាងនេះទៅទៀតគ.ជ.ប បញ្ជាក់ថាក្រមសីលធម៌នេះនឹងជួយឲ្យអ្នករាយការណ៍ព័ត៌មានធ្វើកិច្ចការរបស់ខ្លួនប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។

ក្រមសីលធម៌របស់ គ.ជ.បសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលក្រុមមន្រ្តី របស់អង្គការសហប្រជាជាតិចាត់ទុកថា ជាការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយនោះ រួមមានការហាមប្រាមមិនឱ្យមានការចុះផ្សាយពត៌មានដែលអាចនាំឱ្យមានការភ័ន្តច្រឡំ ឬបាត់បង់ទំនុកចិត្តក្នុងការបោះឆ្នោតការផ្សាយព័ត៌មានដែលរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងការបញ្ចេញមតិផ្ទាល់ខ្លួនឬការធ្វើបុរេវិនិច្ឆ័យអំពីការបោះឆ្នោត។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែក សិទ្ធិមនុស្សប្រចាំនៅកម្ពុជាលោកស្រីរ៉ូណាស្មីត (Rhona Smith)និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សមួយចំនួនទៀតសម្តែងការព្រួយបារម្ភ ចំពោះស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប ដែលបានចេញក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយដែលមានចេតនាកៀបសង្កត់ ដល់សិទ្ធិក្នុងការបញ្ចេញមតិនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស