35 C
Phnom Penh

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ពីបទប្រមាថព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ពីបទប្រមាថព្រះមហាក្សត្រ តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១៦ ខែមិថុនាបានសម្រេចឃុំខ្លួនបណ្ណោះអាសន្នម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះអៀងជលសា ពីបទប្រមាថព្រះមហាក្សត្រដោយសារ បុរសរូបនេះបានបង្ហោះសារនិងបង្ហោះរូបភាពមួយចំនួនដែលធ្វើឡើងក្នុងន័យ រិះគន់ព្រះមហាក្សត្រកាលពីថ្ងៃទី១៥ខែមិថុនា។

ចាប់តាំងពីច្បាប់ប្រឆាំងនឹងអ្នកប្រមាថព្រះមហាក្សត្សដែលរបប លោក ហ៊ុន សែនបង្កើតឡើងហើយត្រូវបានអនុម័តចូលជាធរមាននោះ យ៉ាងហោចណាស់មានមនុស្សចំនួនបីនាក់ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

ជាក់ស្តែងកាលពីថ្ងៃទី១៣ខែឧសភា អាជ្ញាធរខេត្តកំពង់ធំ បានចាប់ខ្លួននាយកសាលាបឋមសិក្សានៅខេត្តកំពង់ធំម្នាក់ឈ្មោះ ឃាងណាវីអាយុ៥០ឆ្នាំបន្ទាប់ពី រិះគន់ព្រះមហាក្សត្រ និងសែររាជវង្សថាបានចូលដៃជើងជាមួយលោកហ៊ុន សែនក្នុងការរំលាយបក្សសង្គ្រោះជាតិ។

ចំណែកនៅឯសៀមរាបវិញអាជ្ញាធរខេត្តនេះកាលពីថ្ងៃទី២០ខែឧសភា ក៏បានចាប់ខ្លួនសមាជិកគណបក្សសង្គ្រោះជាតិប្រចាំខេត្តនេះគឺលោក បាន សម្ភីរ អាយុ៧១ ឆ្នាំ មានមុខរបរជាជាង កាត់សក់។

ប្រសិនបើតុលាការរកឃើញថាអ្នកទាំងបីនេះមានកំហុសពិតមែន នោះពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល។

ក្រុមសង្គមស៊ីវិលចាត់ទុកច្បាប់ប្រឆាំងនឹងអ្នករិះគន់ព្រះមហាក្សត្រ ជាច្បាប់មួយដែលមានចរិតរឹតត្បិតដល់សេរីភាពក្នុងការបញ្ចេញរបស់ ពលរដ្ឋធ្ងន់ធ្ងរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស