28.4 C
Phnom Penh

សមត្ថកិច្ចឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា និងវៀតណាម សរុប៣៦នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចអន្ដោប្រវេសន៍ ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា និងវៀតណាម សរុប៣៦នាក់ដែលស្នាក់នៅខុសច្បាប់ក្នុងខណ្ឌមានជ័យ កម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍កាលពីថ្ងៃទី១៦ខែមិថុនាម្សិលម៉ិញ បានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានិងជនជាតិវៀតណាមសរុប៣៦នាក់។

ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍អ៊ុកហៃសីលាបានប្រាប់ក្រុមអ្នកសាព័ត៌មានថា កម្លាំងជំនាញបានចុះត្រួតពិនិត្យជនបរទេសដែលជួលផ្ទះ និងបន្ទប់ស្នាក់នៅក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញក្នុងនោះបានឃាត់ ជនបរទេសចំនួន៣៦នាក់ក្នុងនោះមានជនជាតិនីហ្សេរីយ៉ាចំនួន៣៥នាក់ និងជនជាតិវៀតណាមម្នាក់។

ក្រោយឃាត់ខ្លួនជនជាតិបរទេសទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីចាត់ការបន្ដតាមនីតិវិធី។

កាលពីចុងឆ្នាំ២០១៧កន្លងទៅសមត្ថកិច្ចកម្ពុជាក៏បានចាប់ខ្លួនបុរស ជនជាតិនីហ្សេរីយ៉ានិងស្រ្តីខ្មែរម្នាក់ពីបទជួញដូរគ្រឿងញៀនប្រភេទ អ៊ីស្តាហ្ស៊ីទម្ងន់២គីឡូក្រាមដោយខុសច្បាប់។

ក្រុមសមត្ថកិច្ចអោយដឹងថាអ្នករកស៊ីគ្រឿងញៀនទាំងបីនាក់នេះ អាចត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតប្រសិនតុលាការធ្វើការសំរេចសេចក្តីនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស