31 C
Phnom Penh

កម្ពុជា និងថៃបង្កើនទំនាក់ទំនងខាងផ្នែកសុខាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា និងថៃបង្កើនទំនាក់ទំនងខាងផ្នែកសុខាភិបាល ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែមិថុនា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការពង្រឹងវិស័យសុខាភិបាល ដូចជាការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងនានា នៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍របស់ក្រសួងនៃប្រទេសទាំងពីរ បានឲ្យដឹងថា ភាគី កម្ពុជា និងថៃបានព្រមព្រៀងគ្នាក្នុងការពង្រឹងសមត្ថភាពនៃមន្ត្រីសុខាភិបាលកម្ពុជា ថៃ ដើម្បីចាត់វិធានការកំចាត់ជម្ងឺគ្រុនចាញ់ ពង្រឹងធនធានមនុស្ស ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់ប្រទេសទាំងពីរ។

កាសែតខ្មែរថែមស៍(Khmer Times)បានដកស្រង់សម្តីលោកស្រីអូ វ៉ាន់ឌីន អគ្គនាយកនៃនាយកដ្ឋានបច្ចេកទេសទូទៅនៃក្រសួងសុខាភិបាលចុះផ្សាយកាលពីថ្ងៃច័ន្ទទី១៨ ខែមិថុនាថា អាទិភាពសំខាន់នៃកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៧ដល់២០១៩នេះ គឺកម្មវិធីកំចាត់ជម្ងឺគ្រុនចាញ់និងសកម្មភាពឆ្លើយតបជាបន្ទាន់លើវិស័យសុខាភិបាលសាធារណៈនៃប្រទេសទាំងពីរ។

មន្ត្រីនាយកដ្ឋានក្រសួងសុខាភិបាលខេត្តកោះកុងឲ្យដឹងថា ចាប់តាំងពីមានកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមក អាត្រានៃការឆ្លងជម្ងឺគ្រុនចាញ់ និងជម្ងឺឆ្លងផ្សេងៗទៀតមានការថយចុះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស