27 C
Phnom Penh

តុលាការខេត្តព្រះសីហនុសំរេចឃុំខ្លួនអ្នកបង្កគ្រោះថ្នាក់ចរាចរលើសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការខេត្តព្រះសីហនុសំរេចឃុំខ្លួនអ្នកបង្កគ្រោះថ្នាក់ចរាចរលើសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ តុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមិថុនា បានសម្រេចឃុំខ្លួនអ្នកបើករថយន្តតាក់ស៊ី ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុករថយន្តរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បណ្តាលឲ្យព្រះអង្គរបួសធ្ងន់ ហើយព្រះមហេសីរបស់ព្រះអង្គគឺអ្នកម្នាង អ៊ុក ផល្លាបានទទួលមរណភាព។

អ្នកបើករថយន្តរូបនេះមានឈ្មោះម៉ិល សារ៉េត អាយុ៣៤ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានចោទប្រកាន់ពីបទ «បើកបរធ្វេសប្រហែស បណ្តាលឲ្យរបួសនិងស្លាប់អ្នកដទៃ»។

ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែនបានដកស្រង់សម្តីស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន ចុះផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនាថា អ្នកបើករថយន្តរូបនេះត្រូវបានសមត្ថកិច្ចយកចេញពីមន្ទីរពេទ្យ ទៅបង្ហាញខ្លួននៅតុលាការកាលពីល្ងាចថ្ងៃច័ន្ទ ហើយតុលាការបានចេញដីកាឃុំខ្លួនតែម្តង។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងដោយសាររថយន្តឈ្នួលម៉ាកHighlanderបានព្យាយាមបើកជែងរថយន្តធំមួយ ហើយក៏ជ្រុលចូលទៅបុករថយន្តរបស់សម្តេចក្រុមព្រះដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាពីរថយន្តនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស