31 C
Phnom Penh

សង្គមស៊ីវិលគ្រោងទាមទារឲ្យក្រសួងការងារធានានូវលក្ខខណ្ឌការងារល្អសំរាប់អ្នកធ្វើការតាមផ្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គមស៊ីវិលគ្រោងទាមទារឲ្យក្រសួងការងារធានានូវលក្ខខណ្ឌការងារល្អសំរាប់អ្នកធ្វើការតាមផ្ទះ អង្គការឃ្លាំមើលកម្មករធ្វើការតាមផ្ទះគ្រោងយកញ្ញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីជំរុញឲ្យរដ្ឋាភិបាលបង្កើនលក្ខខណ្ឌល្អមួយចំនួនទៀត សំរាប់កម្មករធ្វើការតាមផ្ទះ ដែលពួកគេកំពុងបាត់បង់ផលប្រយោជន៍ជាច្រើន។

សេចក្តីថ្លែងការណ៍របស់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបង្ហាញថា ស្ថានភាពកម្មករកម្ពុជាដែលធ្វើការនៅតាមផ្ទះ ទាំងក្នុងប្រទេស និងក្រៅប្រទេសជាច្រើន ឆ្នាំមកនេះបានរងនូវភាពអយុត្តិធម៌ ការរំលោភបំពាន ការបៀតបៀនផ្លូវភេទ ពីសំណាក់ម្ចាស់ផ្ទះ និងអំពើហិង្សាផ្នែកយេនឌ័រនៅកន្លែងការងារ ដែលរដ្ឋាភិបាលមិនទាន់មានការយកចិត្តទុកដាក់ខ្លាំងក្នុងការការពារពួកគេនៅឡើយង។

ក្រុមនេះបានបង្ហាញពីការព្រួយបារម្ភថា ការងារនៅតាមផ្ទះ ជាកន្លែងបិទជិតពិបាកចុះជួយអន្ដរាគមន៍ ហើយការចងក្រងបណ្ដាញសំរាប់អ្នកធ្វើការ តាមផ្ទះ មានការពិបាកដើម្បីការពារសិទ្ធិ និងលក្ខខណ្ឌការងារសម្រាប់ពួកគេ។

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងថា ជារៀងរាល់ឆ្នាំ បណ្ដាញអ្នកធ្វើការតាមផ្ទះតែងតែបានផ្ញើសារ និងដាក់ញ្ញត្តិទៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋពាក់ព័ន្ធដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដែលកើតមានដល់កម្មករធ្វើការតាមផ្ទះ។

ជាលទ្ធផល ក្រសួងការងារ បានចេញសេចក្តីប្រកាសអំពីលក្ខខណ្ឌការងារសម្រាប់កម្មករធ្វើការតាមផ្ទះ កាលពីចុងខែ ឧសភា ឆ្នាំ២០១៨ ក្រោយពីសមត្ថកិច្ចបានចាប់ខ្លួនស្ត្រីម្ចាស់ផ្ទះម្នាក់ ដែលមានមុខរបរលក់សំលៀកបំពាក់ នៅសង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពីបទហិង្សាដ៏សាហាវព្រៃផ្សៃ ទៅលើក្មេងស្រីអាយុ១៦ឆ្នាំ ដែលជាកម្មការិនីធ្វើការនៅក្នុងផ្ទះរបស់ថៅកែស្រីរូបនោះ ជាច្រើនឆ្នាំមកហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស