34 C
Phnom Penh

ក្រុមសង្គមស៊ីវិលរកឃើញថា តុលាការបានរំលោភលើគោលការណ៍សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសង្គមស៊ីវិលរកឃើញថា តុលាការបានរំលោភលើគោលការណ៍សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា របាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ម្សិលមិញបានឱ្យដឹងថា សាលាឧទ្ធរណ៍របស់កម្ពុជាមិនបានគោរពគោលការណ៍ការសន្មតទុកជាមុនថា គ្មានទោស និង សិទ្ធិទទួលបានមេធាវីការពារក្តីជនជាប់ចោទជាដើម។

ក្រុមសិទ្ធិមនុស្សមួយនេះបានរកឃើញថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ដល់ថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៧ ក្នុងចំណោមសវនាការលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣៤០ករណី យ៉ាងហោចណាស់មានសំណុំរឿងជាង៦៥% ដែលចៅក្រមខកខានក្នុងការប្រាប់ និងពន្យល់ដល់ជនជាប់ចោទអំពីសិទ្ធិរក្សាការនៅស្ងៀមស្ងាត់ ហើយមានជនជាប់ចោទប្រហែល២១% ដែលចៅក្រមមិនបានប្រាប់អំពីសិទ្ធិទទួលបាន មេធាវីការពារក្តីចំពោះមុខច្បាប់។

ក្រុមនេះក៏បានរកឃើញផងដែរចំពោះចៅក្រមដែលបានសម្រេចសេចក្តីដោយមិនបានបង្ហាញពីមាត្រាច្បាប់ និងភស្តុតាងធ្វើជាមូលដ្ឋានក្នុងការដាក់បន្ទុកជនជាប់ចោទនោះទេ។

របាយការណ៍ដដែលបន្តថា ក្នុងដំណាក់កាលសវនាការ មានជនជាប់ចោទចំនួន៤០នាក់បានលើកឡើងថាចម្លើយសារភាពរបស់ពួកគេ ធ្វើឡើងដោយសារការបង្ខិតបង្ខំ ការប្រើហិង្សាពីសមត្ថកិច្ច ប៉ុន្តែមិនត្រូវបានតុលាការពិចារណាឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស