29 C
Phnom Penh

អតីតបុគ្គលិកស្ថានទូតអាមេរិកនៅកម្ពុជាទាមទាររកយុត្តិធម៌ក្រោយការបណ្តេញអស់រយៈពេលជិតបីខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតបុគ្គលិករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាទាមទារ រកយុត្តិធម៌ក្រោយការបណ្តេញអស់រយៈពេលជិតបីខែ អតីតក្រុមសន្តិសុខនៃស្ថានទូតសហរដ្ឋអាមេរិកជាង២០នាក់ ក្នុងចំណោមមនុស្ស៣២នាក់ ដែលត្រូវបានបណ្តេញចេញពីការងារកាលពីខែមេសា ដោយសារករណីចែកចាយ រូបភាពអាសអាភាសនោះ បានទាមទារឲ្យស្ថានទូតអាមេរិកផ្តល់យុត្តិធម៌ និងផ្តល់សំណងសមរម្យទៅតាមច្បាប់ដល់ពួកគេ។

តំណាងក្រុមអតីតបុគ្គលិកនៃស្ថានទូតអាមេរិក លោក ឡុង សេងគឹម ហុងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបណ្តេញពួកគាត់ ចេញពី ការងារនេះគឺជារឿងអយុត្តិធម៌ជាទីបំផុតដោយសារមនុស្សជាច្រើន មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។

លោកបន្តថា ក្រុមរបស់លោកនឹងប្តឹងករណីនេះខុទ្ទកាល័យរបស់ លោកហ៊ុន សែន ទៅក្រសួងការងារ និងទៅក្រសួងការបរទេសកម្ពុជា ថែមទៀតដើម្បីឲ្យស្ថាប័នទាំងនោះជួយធ្វើអន្តរាគមន៍។

លោកបន្តថា ស្ថានទូតរបស់អាមេរិកមានអំពើអយុត្តិធម៌ជាច្រើន ជាពិសេសគឺការហាមប្រាមមិនឲ្យបង្កើតសហជីព នៅក្នុងស្ថានទូតតែម្តង។

កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅនេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបណ្តេញបុគ្គលិកខ្មែរចំនួន៣២នាក់ ដោយចោទប្រកាន់ ពីបទចែកចាយរូបភាពអាសអាភាស និងវីដេអូអាសអាភាស របស់ក្មេងមិនទាន់គ្រប់អាយុតាម Messenger ហ្វេសប៊ុក។

ប៉ុន្តែក្រុមអ្នកតវ៉ា ទាមទារឲ្យស្ថានទូតអាមេរិករកយុត្តិធម៌អំពីការបញ្ឈប់ពួកគាត់ ដោយបង្ខំ និងមិនបង្ហាញភស្តុតាង ដោយកែពាក្យពី ការបណ្តេញចេញមកជាការកាត់បន្ថយបុគ្គលិកវិញ ហើយពួកគេទាមទារសំណងតាមច្បាប់កាត់បន្ថយបុគ្គលិក និងទាមទារជាបញ្ហាជាច្រើនទៀត។

ទោះជាយ៉ាងណាក៏ដោយ មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាធ្លាប់អះអាងថា សហរដ្ឋអាមេរិកចាត់ទុកការចែកចាយ រូបភាព អាសអាភាសរបស់ក្មេងមិនទាន់គ្រប់អាយុជាករណីធ្ងន់ធ្ងរបំផុត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស