33 C
Phnom Penh

រដ្ឋាភិបាលចិនផ្តល់ជំនួយដល់កម្ពុជាជាង១រយលានដុល្លារ មុនការបោះឆ្នោតនៅថ្ងៃទី២៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ជំនួយឥតសំណងដល់កម្ពុជាជាង១រយលានដុល្លារ មុនការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ រដ្ឋាភិបាលចិន កាលពីថ្ងៃទី១៩ ខែមិថុនា បានប្រកាសផ្តល់ជំនួយឥតសំណងជាងមួយរយលានដុល្លារទៅឲ្យរដ្ឋាភិបាលកម្ពុជា ដើម្បីចាត់ចែងតាមតម្រូវការ។

ជំនួយយោធារបស់ប្រទេសចិនទាំងនេះបានប្រកាសដោយរដ្ឋមន្រ្តីក្រសួង ការពារជាតិចិនលោកWei Fenghe ក្នុងពេលដែលលោកមកបំពេញទស្សនកិច្ចចូលរួមពិព័ណ៌យោធាកម្ពុជា និងចិនពីថ្ងៃទី១៦ ដល់ថ្ងៃពុធទី២០ ខែមិថុនានេះ។

សារព័ត៌មាន Reutersដកស្រង់សម្តីលោកឈុំ សុជាតិ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិចុះផ្សាយកាលពីថ្ងៃអង្គារថា ជំនួយជាងមួយរយលានដុល្លាររបស់ចិនដែលផ្តល់ឲ្យកម្ពុជានោះ គឺដើម្បីទុកប្រើប្រាស់តាមតម្រូវការសមស្របរបស់កម្ពុជា ហើយយោធានៃប្រទេសទាំងពីរគ្រោងរៀបចំសមយុទ្ធយោធាមួយឈ្មោះនាគមាសឆ្នាំ ២០១៩ ខាងមុខ។

ចាប់តាំងពីឆ្នាំ២០១៦មក ចិនបានធ្វើសមយុទ្ធយោធាជាមួយកម្ពុជាពីរលើកមកហើយ ក្រោយពេលកម្ពុជាបានសម្រេចជាឯកតោភាគីផ្អាកសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។

ជំនួយរបស់ចិនដល់កម្ពុជាក្នុងរយៈពេលចុងក្រោយនេះបានបង្ហាញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្របពេលដែលបណ្តាប្រទេសលោកសេរីជាច្រើនបានរិះគន់ថា កម្ពុជា និងចិន បានសហការគ្នាក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យមុនការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស