34 C
Phnom Penh

លោក ហ៊ុន សែន បានបន្ទោសមន្រ្តីក្រោមឱវ៉ាទរបស់លោកថា អសកម្មក្នុងកិច្ចការសង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានបន្ទោសមន្រ្តីក្រោមឱវ៉ាទរបស់លោកថា អសកម្មក្នុងកិច្ចការសង្គម លោក ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមិថុនា បានទទួលស្គាល់ចំពោះអំពើអសកម្មនានាដែលកំពុងកើតមានឡើងក្រោមការដឹកនាំរបស់លោក។

ជាងនេះទៅទៀត លោកបានទម្លាក់កំហុសទាំងនោះដាក់មន្ត្រីក្រោមឱវាទរបស់លោកថែមទៀត។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា វប្បធម៌ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមករបស់មេដឹកនាំដូច្នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការមិនចេះទទួលខុសត្រូវរបស់មេដឹកនាំ។

រហូតមកទល់ពេលនេះគេនៅមិនទាន់ឃើញរដ្ឋាភិបាលទទួលខុសត្រូវ ចំពោះទង្វើអសកម្មនៃមន្រ្តីក្រោមរបស់ពួកគេនោះទេ ជាក់ស្តែងដូចការស្លាប់មនុស្សរាប់សិបនាក់ដោយសារការជាន់គ្នាស្លាប់លើស្ពានកោះពេជ្យដែលគ្មានការដាក់ពិន័យ ករណីពុលទឹកព្រែកទេរស្លាប់មនុស្សអស់ជិត២០នាក់ ហើយមនុស្សរាប់រយនាក់ទៀតធ្លាក់ខ្លួនឈឺ ក្នុងខេត្តក្រចេះដែលគ្មានការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ និងករណីរំលោភដីធ្លី ជាច្រើនកន្លែងដែលមានការឃុបឃិតរវាងឈ្មួញមានលុយ និងមានអំណាចជាមួយក្រុមមន្រ្តីជាន់ខ្ពស់ក្នុងជួរ រដ្ឋាភិបាល ហើយដែលមានការស៊ើបអង្កេតរកមុខជនពុករលួយយកមកផ្តន្ទាទោសនោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស