34.8 C
Phnom Penh

ឥណ្ឌូនេស៊ីនឹងបញ្ជូនអ្នកសង្កេតការណ៍មកសង្កេតការបោះឆ្នោត ជាតិនៅខែកក្កដាខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឥណ្ឌូនេស៊ីនឹងបញ្ជូនអ្នកសង្កេតការណ៍មកសង្កេតការបោះឆ្នោត ជាតិនៅខែកក្កដាខាងមុខ ក្រសួងការបរទេសកម្ពុជាអោយដឹងថា រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី នឹងបញ្ជូនក្រុមអ្នកសង្កេតការណ៍ពីរក្រុមមកចូលរួម ឃាំ្លមើលការបោះឆ្នោតនៅកម្ពុជា។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២០ខែមិថុនា ឲ្យដឹងថា ក្នុងជំនួបជាមួយលោក ប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែមិថុនា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ឥណ្ឌូ នេស៊ី ប្រចាំកម្ពុជា លោកSudirman Hasengបានសន្យាថារដ្ឋាភិបាល ឥណ្ឌូនេស៊ី នឹងបញ្ជូនក្រុមអ្នកសង្កេតការណ៍ពីរក្រុម មួយក្រុមដឹកនាំដោយឥស្សរជនជាន់ខ្ពស់ និងមួយក្រុមទៀត ដឹកនាំដោយអ្នកការទូតជាន់ខ្ពស់របស់ប្រទេសនេះ។

ការសន្យាបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី នេះធ្វើឡើងខណៈបណ្តាប្រទេសជាច្រើនបានបដិសេធពីការចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលគ្មានដៃគូរប្រកួត ប្រជែងពិតប្រាកដចូលរួម។

លើសពីនេះទៅទៀត អង្គការឃ្លាំមើលការបោះឆ្នោតធំៗនៅកម្ពុជា ក៏បានបដិសេធមិនចូលរួមឃ្លាំមើលការបោះឆ្នោតនេះដែរដោយសារ ពួកគេភ័យខ្លាចអំពីការចោទប្រកាន់នានាពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស