31.8 C
Phnom Penh

របបលោក ហ៊ុន សែន ចាប់ផ្តើមហ្វឹកហ្វឺនកម្លាំងនគរបាលពីជំនាញទប់ស្កាត់ និងបង្ក្រាបបាតុកម្មនៅមុនការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របបលោក ហ៊ុន សែន ចាប់ផ្តើមហ្វឹកហ្វឺនកម្លាំងនគរបាលពីជំនាញទប់ស្កាត់ និងបង្ក្រាបបាតុកម្មនៅមុនការបោះឆ្នោត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីម្សិលមិញបានហ្វឹកហ្វឺនបច្ចេកទេសដល់កម្លាំងនគរបាលរបស់ខេត្តនេះប្រមាណ ១៥០នាក់ ក្នុងការបង្ក្រាបបាតុកម្ម ខណៈការបោះឆ្នោតជាតិនាខែកក្កដាកំពុងខិតជិតចូលមកដល់។

ការហ្វឹកហាត់នេះគឺផ្តោតលើចំណុចសំខាន់ចំនួនបី រួមមាន កាយវិការកាន់ដំបង និងកាន់ខែលការពារ កាយវិការប្រយុទ្ធដើម្បីបំបែក និងឡោមព័ទ្ធចាប់ហ្វូងបាតុករ និងកាយវិការទប់ស្កាត់ និងបំបែកបាតុកម្មណាដែលមានទំរង់ជាការធ្វើបាតុកម្មបែបហិង្សារ។

ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍បានដកស្រង់សម្តី ស្នងការខេត្តព្រៃវែង លោកស្រេង ជា មកចុះផ្សាយថា ការហ្វឹកហាត់ជំនាញបង្ក្រាបបាតុកម្មនេះ គឺដើម្បីទប់ស្កាត់ និងបង្ក្រាបលើការប្រមូលផ្តុំធ្វើបាតុកម្ម ដែលសមត្ថកិច្ចចាត់ទុកថា ធ្វើឡើងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬធ្វើឡើងដោយការប្រើអំពើហិង្សាជាដើម។

កាលពីថ្ងៃទី ២០ ខែមិថុនា ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបង្ហាត់កងកម្លាំងចំនួន៧២នាក់ អំពីការពារទប់ស្កាត់បាតុកម្ម និងអំពីយុទ្ធវិធីបំបែកក្រុមបាតុករ។

ការបង្ហាត់នេះធ្វើឡើងរយៈពេល៣៥ថ្ងៃ ចាប់ពីថ្ងៃទី ២០ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការធ្វើបាតុកម្មដោយអហិង្សារបស់ពលរដ្ឋត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។

ប៉ុន្តែកន្លងមករដ្ឋាភិបាលតែងបង្រ្កាបបាតុកម្មអហិង្សា យ៉ាងចាស់ដៃដោយបំពានជាខ្លាំងទៅលើរដ្ឋធម្មនុញ្ញរបស់ប្រទេស និងច្បាប់អន្តរជាតិនានាដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងទទួលស្គាល់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស