38 C
Phnom Penh

សាលាដំបូងខេត្តព្រះសីហនុសំរេចឃុំខ្លួនបុរសជាជនជាតិចិនចំនួន១០នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងខេត្តព្រះសីហនុសំរេចឃុំខ្លួនបុរសជាជនជាតិចិនចំនួន១០នាក់ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមិថុនា បានសំរេចឃុំខ្លួនបុរសជនជាតិចិនចំនួន១០នាក់ ជាបណ្តោះអាសន្ន ពីបទបង្កហិង្សាដោយចេតនា ទៅលើជនជាតិចិនដូចគ្នា នៅជាន់ទីមួយនៃកាស៊ីណូ ញូវហ្គោល ឌិនវែល ដែលមានទីតាំងក្នុងខេត្តនេះ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ចុះផ្សាយកាលពីថ្ងៃទី២១ ខែមិថុនាម្សិលមិញថា អំពើហិង្សានេះ កើតឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ដោយជនជាតិចិនមួយក្រុម បានចាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នាចំនួន២នាក់ វាយដំ ទាត់ធាក់ បណ្តាលឲ្យសន្លប់ ហើយបានចាប់ដាក់ក្នុងរថយន្តដើម្បីប្រព្រឹត្តអំពើល្មើសបន្តទៀតលើជនរងគ្រោះ។

គិតចាប់ពីឆ្នាំ២០១២មក យ៉ាងហោចណាស់មានជនជាតិចិន និងចិនតៃវ៉ាន់ ចំនួន ១ពាន់នាក់ហើយ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់បញ្ជូនទៅប្រទេសចិនវិញ ក្រោយពីរកឃើញថា ពួកគេបានប្រព្រឹត្តបទល្មើស ផ្សេងៗ ជាពិសេសបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។

ចំនួនជនជាតិចិនដ៏ច្រើនសន្ធឹកសន្ធាប់លើទឹកដីកម្ពុជាបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសេដ្ឋកិច្ចនៅតាមខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ ខេត្តសៀមរាប និងនៅក្នុងទីក្រុងភ្នំពេញតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស