41.3 C
Phnom Penh

ក្រុមអង្គរក្សរបស់លោក ហ៊ុន សែននឹងធ្វើព្យុហយាត្រា នៅមុនការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអង្គរក្សរបស់លោក ហ៊ុន សែននឹងធ្វើព្យុហយាត្រា នៅមុនការបោះឆ្នោត បញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន នឹងធ្វើការចល័តកងកម្លាំង និងសំភារៈយោធាចេញពីទីបញ្ជាការដ្ឋានអង្គរក្សពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដែលធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៥ នៅថ្ងៃទី២៣ ខែមិថុនាស្អែកនេះ។

សេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានអង្គរក្សឲ្យដឹងថា ការចល័តកងកម្លាំង និងសំភារៈយោធាទាំងនេះ គឺដើម្បីចូលរួមក្នុងពិធីធ្វើ ព្យុហយាត្រា នៅទីបញ្ជាការយោធភូមិភាគទី៥ ក្នុងខេត្តបាត់ដំបងអបអរខួបអនុស្សាវរីយ៍លើកទី៣០នៃថ្ងៃកំណើតយោធភូមិភាគទី៥ នៅថ្ងៃទី២៨ ខែមិថុនាខាងមុខ។

លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សលោក ហ៊ុន សែនបានលើកឡើងនៅក្នុង លិខិតមួយប្រាប់ទៅដល់ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥កុំឲ្យមានការភ្ញាក់ផ្អើល។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការបង្ហាញសាច់ដុំរបស់ក្រុមអង្គរក្សលោក ហ៊ុន សែន ដ៏កម្រនៅពេលនេះអាចជាការគំរាមកំហែងមួយដល់ដំណើរការបោះឆ្នោតខាងមុខ និងអាចជាការឌឺដងដល់សហរដ្ឋអាមេរិក ដែលបានដាក់សម្ពាធលើក្រុមអង្គរក្សរបស់លោកកាលពីពេលថ្មីៗនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស