28.4 C
Phnom Penh

ពលរដ្ឋនៅក្រៅប្រទេសបន្តដាក់ញត្តិនៅស្ថានទូតជប៉ុនទាមទារឲ្យជប៉ុនបញ្ឈប់ការផ្តល់ជំនួយដល់គ.ជ.ប.

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋនៅក្រៅប្រទេសបន្តដាក់ញត្តិនៅស្ថានទូតជប៉ុនទាមទារឲ្យជប៉ុនបញ្ឈប់ការផ្តល់ជំនួយដល់គ.ជ.ប. ពលរដ្ឋខ្មែរជាច្រើននាក់មកពីប្រទេសបារាំង ប៊ែហ្សិក អាល្លឺម៉ង់ និង ប្រទេសស្វីស កាលពីថ្ងៃសុក្រ ទី២២ ខែមិថុនា ម្សិលមិញ បាននាំគ្នាដាក់ញត្តិទៅស្ថានទូតជប៉ុនក្នុងប្រទេសបារាំងដើម្បីជំរុញរដ្ឋាភិបាលជប៉ុនបញ្ឈប់ការគាំទ្ររបស់ខ្លួនទៅដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា។

ចំណែកក្រុមប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេសជប៉ុនឯណោះវិញ កាលពីម្សិលមិញក៏បានយកញ្ញត្តិទៅដាក់ឲ្យ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Konoដើម្បីទាមទារឲ្យរដ្ឋាភិបាលជប៉ុនបញ្ឈប់ការផ្តល់ ការ ឧបត្ថម្ភជំនួយ ដល់ ស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប.។

នៅក្នុង ញត្តិនោះពួកគេអំពាវនាវឲ្យរដ្ឋាភិបាលប្រទេសជប៉ុន ជួយបង្វែរស្ថានការណ៍របស់ប្រទេសវិលមករកភាពប្រក្រតីវិញ ជំរុញឲ្យរដ្ឋាភិបាលជប៉ុនអន្តរាគមន៍ឲ្យមានការបោះឆ្នោតស្របច្បាប់មួយនៅកម្ពុជា និងជំរុញឲ្យមានការដោះលែងលោក កឹម សុខា រួមទាំងអ្នកទោសនយោបាយជាច្រើនរូបទៀត។

ការបោះឆ្នោតជាតិនៅកម្ពុជានៅសល់តែជាង១ខែទៀតប៉ុណ្ណោះនឹង ចូលមកដល់ ហើយរហូតមកទល់ពេលនេះមាន គណបក្សចំនួន២០បានចូលរួមប្រកួតប្រជែងការបោះឆ្នោតស្របពេលដែលគ.ជ.ប. បានរងការរិះគន់ជាខ្លាំងថា៖ «គ្រប់គ្រងទៅដោយក្រុមមន្រ្តីរបស់គណបក្សកាន់អំណាច រីឯច្បាប់ស្តីពីការបោះឆ្នោតក៏ត្រូវបានលោក ហ៊ុន សែន ប្រើប្រាស់ជាកូនអុក ដើម្បីទុករំលាយគណបក្សមួយណា ដែលហ៊ានមានប្រៀបជាងគណបក្សកាន់អំណាចនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស