30 C
Phnom Penh

លោក ហ៊ុន សែន សន្យាបញ្ចុះតំលៃប្រេងសាំង នៅដើមខែកក្កដា ខាងមុខនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សន្យាបញ្ចុះតំលៃប្រេងសាំង នៅដើមខែកក្កដា ខាងមុខនេះ លោក ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នៅព្រឹកថ្ងៃទី២២ ខែមិថុនាថា ចាប់ពីនៅថ្ងៃទី១ ខែកក្កដាខាងមុខនេះតំលៃប្រេងនឹងធ្លាក់មកនៅត្រឹម៣៩៥០រៀល។

លោក ហ៊ុន សែន បន្តថា គ្រាន់តែរយៈពេល៥ខែដើមឆ្នាំ២០១៨ រដ្ឋាភិបាលបានឧបត្ថម្ភទុនដោយស្ងាត់ស្ងៀមសម្រាប់រក្សានូវថ្លៃប្រេងនៅកម្ពុជាកុំឱ្យឡើងថ្លៃជាងនេះ។

លោកបន្តថា រដ្ឋាភិបាលបានបញ្ចេញថវិកាជិត៨៣លាន ដុល្លារអាមេរិកដើម្បីទប់ទល់លើបញ្ហានេះ។

ទោះជាយ៉ាងណាក៏ដោយ មហាជនទូទៅបានរិះគន់ថា គម្រោងបញ្ចុះតម្លៃសាំង នៅមុនការបោះឆ្នោតដូច្នេះគឺជានយោបាយប្រជាភិថុតដើម្បីបោកប្រាស់ប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានច្រើនប៉ុណ្ណោះ។

ក្រុមប្រជាពលរដ្ឋមានការព្រួយបារម្ភទៅវិញថា ការបញ្ចុះតម្លៃប្រេងសាំងនេះ អាចមិនស្ថិតឋេរបានយូរឡើយ ហើយអាចប្រែប្រួលវិញនៅក្រោយពេលបោះឆ្នោត។

មជ្ឈដ្ឋានមួយចំនួនទៀតលើកឡើងដែរថា ការបញ្ចុះតម្លៃប្រេងសាំងមានភាពយឺតយ៉ាវ ប៉ុន្តែការឡើងថ្លៃវិញ អាចមានល្បឿនលឿនជាងបណ្តាប្រទេសក្នុងតំបន់ដោយសារ អ្នករកស៊ីប្រេងភាគច្រើនគឺជាមនុស្សជំនិត និងជាសែស្រឡាយរបស់លោក ហ៊ុន សែន ដែលពួកគេអាចផ្លាស់ប្តូរតំលៃប្រេងសាំងបានតាមចិត្ត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស