38 C
Phnom Penh

កម្ពុជាគ្រោងបញ្ជូនទាហានរបស់ខ្លួនចំនួន២៥រូប ទៅចូលរួមការហ្វឹកហ្វឺនរួមគ្នាក្នុងប្រទេសថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាគ្រោងបញ្ជូនទាហានរបស់ខ្លួនចំនួន២៥រូប ទៅចូលរួមការហ្វឹកហ្វឺនរួមគ្នាក្នុងប្រទេសថៃ មន្រ្តីជាន់ខ្ពស់របស់ក្រសួងការពារជាតិកម្ពុជាឲ្យដឹងថា កម្ពុជានឹងបញ្ជូនកម្លាំងយោធាចំនួន២៥រូបទៅចូលរួមការហ្វឹកហ្វឺនរួមគ្នាមួយ ក្នុងប្រទេសថៃនាពេលខាងមុខនេះ។

ប្រព័ន្ធឃោសនារបស់លោកហ៊ុន សែន បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិចុះផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនាថា ភាគីថៃបានយល់ព្រមតាមការស្នើសុំរបស់កម្ពុជាដើម្បី បញ្ជូនកម្លាំងទាហានចំនួន២៥នាក់ទៅចូលរួមការហ្វឹកហ្វឺនជាមួយភាគីថៃ។

លោកបន្តថា ការហ្វឹកហ្វឺនរួមគ្នារវាងប្រទេសទាំងពីរនេះ នឹងត្រូវធ្វើឡើងនៅតាមបណ្តោយព្រំដែន ដើម្បីជួយសង្រ្គោះ ទប់ស្កាត់គ្រោះ មហន្តរាយ ដែលអាចកើតឡើងជាយថាហេតុ។

លោកបន្តថា ទោះបីស្ថិតក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិណាមួយ កងទ័ពទាំងពីរនឹងអាចជួយគ្នាបាន។

ការហ្វឹកហ្វឺនរវាងកងទ័ពកម្ពុជា និងថៃ ត្រូវបានផ្អាកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចាប់តាំងមានពីជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសទាំងពីរ នៅតំបន់ប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨ ដែលនាំអោយក្រុមយោធារបស់ប្រទេសទាំងពីរស្លាប់ និងរបួសរៀងៗខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស